លោកអគ្គលេខាបក្ស តូ ឡឹម មកធ្វើទស្សនកិច្ចការងារនៅស្រុកកោះ Bach Long Vi។
(រូបថត៖ VOV) |
នៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានចង្អុលបង្ហាញយ៉ាងច្បាស់ថា សន្និបាតលើកទី៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៣ ស្តីពីយុទ្ធសាស្ត្រ អភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្ររបស់វៀតណាមរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានកំណត់ថា៖ “វៀតណាមត្រូវតែក្លាយជា ប្រទេសដ៏ខ្លាំងនិងរីកចម្រើនពីសមុទ្រ ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព សន្តិសុខ និងសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព ផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ សន្តិសុខ ការរក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី។ ផ្អែកលើសក្ដានុពល ទីតាំង និងគុណសម្បត្តិជាក់ស្តែងរបស់ Bach Long Vi លោកអគ្គលេខាបក្សបានស្នើឱ្យទីក្រុង Hai Phong និងស្រុក Bach Long Vi គិតគូរអំពីផែនការនិងវិធីសាស្ត្រជាក់លាក់ ដើម្បីប្រែក្លាយកន្លែងនេះក្លាយទៅ ជាមជ្ឈមណ្ឌលសេវាកម្មភស្តុភាររបរនេសាទ អភិវឌ្ឍន៍វារីវប្បកម្ម និងទាក់ទាញភ្ញៀវ ទេសចរ។
លោកអគ្គលេខាបក្សបានស្នើបញ្ហាមួយចំនួនសម្រាប់ Hai Phong ដើម្បី ស្រាវជ្រាវនិងអនុវត្តន៍។ ជាក់ស្ដែងគឺ ចាំបាច់ត្រូវរៀបចំផែនការមេតំបន់សេដ្ឋកិច្ច និង តំបន់អេកូឡូស៊ីឱ្យបានល្អ ដើម្បីមានទិសដៅវិនិយោគហេដ្ឋារចនាសម្ព័ន្ធដោយស៊ី សង្វាក់គ្នា។ ទន្ទឹមនឹងនោះ ស្រុកបន្តពង្រឹងសន្តិសុខ និងការពារជាតិកោះសមុទ្រ។ លោកអគ្គលេខាបក្សបានក្រើនរំលឹកដល់ការបង្កើតកម្លាំងរស់ថ្មីសម្រាប់កោះ បន្តដាំ ដើមឈើ កសាងអាងស្តុកទឹកសាប ការពារបរិស្ថាន និងជីវៈចម្រុះនៃសមុទ្រ និងកោះ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ដល់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់កម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះ។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវកែលម្អលើគ្រប់ទិដ្ឋភាព ហើយធានាបាននូវសុខុមាលភាពសង្គម។
លោកអគ្គលេខាបក្ស តូ ឡឹម ជូនអំណោយដល់បណ្ដាអង្គភាពនៅស្រុកកោះ Bach Long Vi។ |
ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស តូ ឡឹម និងក្រុមការងារបានមកដាក់ កម្រងផ្កា និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅស្រុកកោះ Bach Long Vi; ជូនអំណោយដល់ស្រុកកោះ Bach Long Vi បណ្ដាអង្គភាព កងកម្លាំងប្រដាប់ អាវុធ និងគ្រួសារគោលនយោបាយគំរូចំនួន១០៕