អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “សេចក្តីព្រាងឯកសារ ក្នុងនោះមានរបាយការណ៍នយោបាយនិងរបាយការណ៍សេដ្ឋកិច្ចសង្គម ត្រូវបន្តលើកកម្ពស់បន្ថែមទៀត។ យើងបានឯកភាពលើចក្ខុវិស័យនៃយុគសម័យថ្មី ដែលជាយុគសម័យនៃការអភិវឌ្ឍយ៉ាងរឹងមាំ និងវិបុលភាពរបស់ប្រទេសជាតិ ចាប់តាំងពីមហាសន្និបាតបក្សលើកទី១៤។ យើងក៏បានយល់ព្រមមិនផ្លាស់ប្តូរហើយ ប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីអនុវត្តគោលដៅទាំងពីរដល់ឆ្នាំ ២០៣០ និងដល់ឆ្នាំ ២០៤៥ ដែលមហាសន្និបាតបក្សលើកទី ១៣ បានកំណត់។ ទាំងនេះជាបញ្ហាដែលការិយាល័យនយោបាយមានការព្រួយបារម្ភនិងតាំងចិត្តដើម្បីមានការផ្លាស់ប្តូរថ្មី មានចំណុចលោតផ្លោះ ដែលបានបង្ហាញភ្លាមៗក្នុងការរៀបចំឯកសារគ្រោងនឹងដាក់ជូនរដ្ឋសភា។ ស្មារតីនៃរបាយការណ៍សេដ្ឋកិច្ចសង្គមនេះត្រូវតែជារបាយការណ៍សកម្មភាពជាក់ស្តែង ដែលមានខ្លឹមសារជាក់ស្តែង ដោយមានដំណោះស្រាយផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់បក្សទាំងមូល និងប្រជាជនទាំងមូលក្នុងការតាមដានឃ្លាំមើល”។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV) |
ក្នុងសន្និបាតលើកទី៨ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ គណៈ កម្មាធិការមជ្ឈិមបានពិភាក្សា និងឯកភាពលើសេចក្តីសម្រេចចិត្តបង្កើតអនុគណៈកម្មាធិការចំនួន៥ ដើម្បីរៀបចំមហាសន្និបាតបក្សលើកទី១៤។ នោះគឺ៖ អនុគណៈកម្មាធិការឯកសារ; អនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គម; អនុគណៈកម្មាធិការរៀបចំកម្មាភិបាល; អនុគណៈកម្មាធិការលក្ខន្តិកៈបក្ស; អនុគណៈកម្មការរៀបចំមហាសន្និបាត។ ក្នុងនោះ អនុគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ៕