ទីក្រុងហូជីមិញរៀបចំពិធីរំលឹកខួបលើកទី ៤៨ នៃទិវាបង្កើតទំនាក់​ទំនង​ការទូត​រវាងវៀតណាម និងហ្វីលីពីន

Chia sẻ
(VOVWORLD) - ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងបានចាត់ទុកថា៖ ក្នុងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងទីក្រុងហូជីមិញជាមួយមូលដ្ឋាន និងដៃគូនានារបស់ហ្វីលីពីនមានសញ្ញាសម្គាល់វិជ្ជមានជាច្រើន ជាពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមូលដ្ឋាននានា ក្នុងនោះមានរដ្ឋធានីម៉ានីល។ 
ទីក្រុងហូជីមិញរៀបចំពិធីរំលឹកខួបលើកទី ៤៨ នៃទិវាបង្កើតទំនាក់​ទំនង​ការទូត​រវាងវៀតណាម និងហ្វីលីពីន - ảnh 1ប្រតិភូបានថតរូបអនុស្សាវរីយ៍។ រូបថត៖ Xuan Khu/TTXVN

នាយប់ថ្ងៃទី ១៤ មិថុនា ស្ថានអគ្គកុងស៊ុលនៃសាធារណៈរដ្ឋហ្វីលីពីន ប្រចាំនៅទីក្រុងហូជីមិញ បានរៀបចំពិធីអបអរសាទរខួបលើកទី ១២៦ សេចក្តីប្រកាសឯករាជ្យនៃសាធារណរដ្ឋហ្វីលីពីន (១២ មិថុនា ១៨៩៨ - ១២ មិថុនា ២០២៤) និងខួបលើកទី ៤៨ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហ្វីលីពីន (១២ កក្កដា ឆ្នាំ១៩៧៦ - ១២ ខែកក្កដា ឆ្នាំ២០២៤)។

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានអបអរសាទរចំពោះទំនាក់ទំនងរវាងវៀតណាម និងហ្វីលីពីនក្រោយរយៈពេលជិត ៥០ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ជាពិសេសគឺចាប់តាំងពីពេលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ ២០១៥ ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរជាច្រើនលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងបានចាត់ទុកថា៖ ក្នុងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងទីក្រុងហូជីមិញជាមួយមូលដ្ឋាន និងដៃគូនានារបស់ហ្វីលីពីនមានសញ្ញាសម្គាល់វិជ្ជមានជាច្រើន ជាពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមូលដ្ឋាននានា ក្នុងនោះមានរដ្ឋធានីម៉ានីល។ 

រីឯខ្លួនវិញ លោក Meynardo Montealegre ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋហ្វីលីពីនប្រចាំនៅវៀតណាម បានសម្តែង បំណងចង់អភិវឌ្ឍទំនាក់ទំនងដ៏រស់រវើក និងខ្លាំងក្លាជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជាជាមួយទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ