បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura (រូបថត៖EPA/TTXVN) |
(VOVworld) - រុស្ស៊ីអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់នៅក្នុងនិងក្រៅប្រទេសស៊ីរី ធានាតុល្យភាពសកម្មភាពសំដៅដោះស្រាយវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះ។រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននាំចេញសេចក្ដីថ្លែងការណ៍ ពោលខាងលើក្នុងជំនួបសន្ទនាជាមួយបេសកជនពិសេសអ.ស.បទទួលបន្ទុក បញ្ហាស៊ីរីលោក Staffan de Mistura នៅទីក្រុងម៉ូស្គូនាថ្ងៃទី៨ មិថុនា។ថ្លែងមតិនៅ ទីនេះ រដ្ឋមន្រ្តីការបរទេសលោក Lavrov សង្កត់ធ្ងន់ថា ប្រការសំខាន់ នាបច្ចុប្បន្នគឺ ភាគីទាក់ទិនទាំងអស់នៅក្នុងនិងក្រៅស៊ីរីចាំបាច់ត្រូវធានាតុល្យភាពសកម្មភាព សំដៅធានាអធិបតេយ្យភាពរបស់ស៊ីរី សិទ្ធិរបស់ក្រុមសាសនា ក្រុមជាតិសាសន៍ ទាំងអស់នៅទីនេះ ក៏ដូចជាធានាសន្តិសុខក្នុងតំបន់ ហើយមិនទុកឲ្យស៊ីរីក្លាយទៅ ជាប្រភពដើមនៃការគំរាមកំហែងភេរវកម្ម។
រីឯខ្លួនវិញ បេសកជនពិសេសអ.ស.បលោក Mistura សង្កត់ធ្ងន់ទៅលើ តួនាទីរបស់សម្ព័ន្ធភាពរួមមានរុស្ស៊ី ទួរគីនិងអ៊ីរ៉ង់ក្នុងដំណើរការបន្ធូរស្រាលភាព តានតឹងនៅស៊ីរី៕