ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ |
នៅក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់មតិលើបញ្ហាមួយចំនួនដែលមិនទាន់ទទួលបានការសុ្រះចិត្តគំនិតនៃគម្រោងការដូចជា៖ ច្បាប់ប៉ូលីសសមុទ្រ វៀតណាម; ច្បាប់ការពារការសម្ងាត់របស់រដ្ឋនិងច្បាប់បង្ការ ប្រឆាំងអំពើពុករលួយ(ធ្វើវិសោ ធនកម្ម) ជាដើម។
ក្នុងសម័យប្រជុំនាថ្ងៃទី១១កក្កដានេះ អង្គប្រជុំបានពិភាក្សាលើបញ្ហាដែលកំពុងមានការខ្វែងគំនិតនៃគម្រោងច្បាប់បូលីសសមុទ្រវៀតណាម។ សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាបានចាត់ទុកថា៖ បច្ចុប្បន្ននេះ កិច្ចការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព សិទ្ធិ យុត្តាធិការជាតិលើសមុទ្រកំពុងប្រឈមនឹងការលំបាកសាកល្បងជាច្រើន។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖
“ច្បាប់បូលីសសមុទ្រវៀតណាមប្រសិនបើត្រូវបានអនុម័តនោះគឺត្រូវលើកកម្ពស់ថានៈនិងកម្លាំងពលំរបស់បូលីសសមុទ្រដើម្បីអនុវត្តភារកិច្ចការពារសមុទ្រ។ តាមពិតជាកងកម្លាំងប្រ ដាប់អាវុធ កំណត់យ៉ាងដូចម្ត៉េច ប៉ុន្តែតាមច្បាប់អន្តរជាតិ គឺបូលីសសមុទ្រត្រូវប្រតិបត្តិភារកិច្ចស៊ីវិល។ ពោលគឺ កំណត់ឋានៈរបស់បូលីសសមុទ្រជាកម្លាំងប្រដាប់អាវុធ ប្រតិបត្តិភារកិច្ចស៊ីវិល ប៉ុន្តែពេលត្រូវការការពារមាតុប្រទេសគឺមានសិទ្ធិបាញ់កាំភ្លើងតែម្តង”៕