បរិយាកាសទទួលបុណ្យណូអ៊ែលឆ្នាំ២០១៥លើទូទាំងប្រទេសវៀតណាម

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី២៤ធ្នូ ប្រជាជនទីក្រុងហាណូយ បាននាំគ្នាទៅកាន់ព្រះ វិហារកាតូលិកនានាលើទូទាំងទីក្រុង ដើម្បីរីករាយទទួលបុណ្យណូអ៊ែលឆ្នាំ២០១៥។

បរិយាកាសទទួលបុណ្យណូអ៊ែលឆ្នាំ២០១៥លើទូទាំងប្រទេសវៀតណាម - ảnh 1
បរិយាកាសទទួលបុណ្យណូអ៊ែលឆ្នាំ២០១៥លើទូទាំងប្រទេស
វៀតណាម


(VOVworld)-នាយប់ថ្ងៃទី២៤ធ្នូ ប្រជាជនទីក្រុងហាណូយ បាននាំគ្នាទៅកាន់ព្រះ វិហារកាតូលិកនានាលើទូទាំងទីក្រុង ដើម្បីរីករាយទទួលបុណ្យណូអ៊ែលឆ្នាំ២០១៥
។ អ្នក នាង Le Thuy Dung នៅឃុំ Dinh Cong ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយបាន
ឲ្យដឹងថា៖

        “ជារៀងរាល់ចុងឆ្នាំ ក្នុងបរិយាកាសបុណ្យណូអ៊ែល ខ្ញុំមានអារម្មណ៍សប្បាយ រីករាយដោយសារបានទៅស្តាប់បទចំរៀងសរសើរព្រះនិងសម្លេងជួងក្នុងវិហារកាតូ
លិក។ នេះជាឆ្នាំដំបូងដែលខ្ញុំនាំកូនទៅវិហារ ដើម្បីឲ្យកូនស្គាល់បរិយាកាសទទួល
បុណ្យ ណូអ៊ែល។ ខ្ញុំមានអារម្មណ៍សប្បាយណាស់!”។

        នៅទីក្រុងហូជីមិញវិញ មនុស្សរាប់ពាន់នាក់រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ បានហូរទៅកាន់មជ្ឈមណ្ឌលទីក្រុងដើម្បី រីករាយជាមួយបរិយាកាសបុណ្យ
ណូអ៊ែល។ លោក Chris Murdock ភ្ញៀវទេសចរមកពី Scotland បានចែករំលែកថា៖

        “នេះជាលើកដំបូងដែលខ្ញុំបានទទួលបុណ្យណូអ៊ែលនៅវៀតណាម។ ពេល នេះខ្ញុំមានអារម្មណ៍កក់ក្តៅណាស់។ ខ្ញុំសូមប្រសិទ្ធិពរជូនអស់លោកអ្នកនាងរដូវ ណូអ៊ែលសុខសាន្តត្រាននិងសប្បាយរីករាយផងណា”។

        នៅទីក្រុង Can Tho វិថីនានាទូទាំងទីក្រុងពោរពេញទៅដោយបរិយាកាស ទទួលបុណ្យណូអ៊ែល។ ក៏ក្នុងឱកាសនេះដែរ ទីក្រុងបានរៀបចំ សកម្មភាពលេង កម្សាន្តជាច្រើនសម្រាប់បម្រើប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ