ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអាមេនី

Chia sẻ
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី លោក Alen Simonyan បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។ 
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអាមេនី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man (ស្ដាំ) អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាសាធារណរដ្ឋអាមេនីលោក Alen Simonyan។ (រូបថត៖ VOV1)
នារសៀលថ្ងៃទី ១៩ វិច្ឆិកា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាសាធារណរដ្ឋ
អាមេនី។
នៅក្នុងជំនួបពិភាក្សាការងារបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាទាំងពីរ បានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ រួមចំណែកពង្រឹងការជឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ; ជំរុញការ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប ដើម្បីបង្កើតការផ្លាស់ប្តូរដ៏ខ្លាំងក្លាក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើឲ្យ ភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរព័ត៌មានអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា និងគោលនយោបាយការបរទេសរបស់ភាគីនីមួយៗ បន្តសម្របសម្រួលប្រកបដោយ ប្រសិទ្ធភាពនៅវេទិកាតំបន់ និងគាំទ្រគោលជំហររបស់សមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើបញ្ហាសមុទ្រខាងកើត ការដោះស្រាយវិវាទ ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ជាពិសេសលើបញ្ហាទាក់ទងនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអាមេនី - ảnh 2(រូបថត៖ VOV1)
ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបង្កើនការចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ ទីភ្នាក់ងារ អង្គការ ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរ និងស្វែងយល់អំពីទីផ្សារ និងឱកាសសហប្រតិបត្តិការ ការវិនិយោគ ការផ្លាស់ប្តូរ ទំនិញក្នុងវិស័យជាក់លាក់នីមួយៗ។ ភាគីទាំងពីរបន្តផ្លាស់ប្តូរ និងឯកភាពលើការផ្តល់ អាហារូបករណ៍ដល់និស្សិតនៃប្រទេសទាំងពីរ; រៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ ជាប្រចាំ។ លើសពីនេះ ទីភ្នាក់ងារពាក់ព័ន្ធនៃភាគីទាំងពីរពិចារណាលើគោល នយោបាយផ្តល់ទិដ្ឋាការអនុគ្រោះ ដើម្បីបង្កើតភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ក្នុងការធ្វើដំណើរ ការស្វែងយល់ពីវប្បធម៌និងគោលដៅទេសចរណ៍ របស់គ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ