(VOV)_នាព្រឹកថ្ងៃទី ២៣ មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានត្រឡប់មករដ្ឋធានី
ហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ច ចូលរួមមហាសន្និបាតសហភាពអន្តរសភា ពិភពលោក IPU-130 និងបំពេញទស្សនកិច្ចជាផ្លូវការនៅស្វីសនិងអីតាលីប្រកប
ដោយជោគជ័យ។ នៅទីកន្លែងនិមួយៗ ប្រធានរដ្ឋសភា Nguyen Sinh Hung និង គណៈប្រតិភូរដ្ឋសភាវៀតណាម បានចូលរួមព្រឹត្តិការណ៍ជាច្រើន ជួបប្រាស្រ័យ
ជាន់ខ្ពស់។ មិនគ្រាន់តែបន្សល់ទុកមកចំណាប់អារម្មណ៍ល្អដ៏ជ្រាលជ្រៅចំពោះមិត្ត ភក្តិអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជោគជ័យទទួលបានក្នុងដំណើរទស្សនកិច្ចនេះ មានអត្ថន័យដ៏សែនសំខាន់ ក្នុងការបង្កើន លើកកំពស់ទំនាក់ទំនងការទូតរវាង ថ្នាក់រដ្ឋ រដ្ឋសភារវាងវៀតណាម ជាមួយ IPU ស្វីស និងអ៊ីតាលីទៀតផង។ នៅក្នុងកិច្ចប្រជុំពេញអង្គ នៃមហាសន្និបាត IPU-130 ប្រធានរដ្ឋសភា Nguyen Sinh Hung បានមានបទសន្តរកថាដោយអះអាងនូវទស្សនរបស់វៀតណាមគឺ៖ជានិច្ចកាលមានការទទួលខុសត្រូវក្នុងបញ្ហាអន្តរជាតិនានា ពិសេសគឺបញ្ហាសន្តិភាព ប្រជាធិប
តេយ្យ ទទួលបានការគាំទ្រនិងការវាយតំលៃខ្ពស់ពីសមាជិកទាំងឡាយ។នៅក្នុង កិច្ចប្រជុំនេះ គណប្រតិោភូវៀតណាម បាននាំចេញប្រធានបទដាក់ជូន IPU លើកទី១៣២ នៅវៀតណាម នោះគឺ៖រដ្ឋសភានិងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ ចីរភាព បន្ទាប់ពីឆ្នាំ ២០១៥ដែរ។
|
ប្រធានរដ្ឋសភា Nguyen Sinh Hung (TTXVN) |
ក្រោយពីចូលរួមមហាសន្និបាត IPU -130 លោក Nguyen Sinh Hung និងគណៈ ប្រតិភូរដ្ឋសភាវៀតណាមបានទៅបំពេញទស្សនកិច្ចនៅស្វីសនិងអ៊ីតាលី។ នៅក្នុង បណ្ដាជំនួបសន្ទនា ជួបសម្ដែងការគួរសមនៅប្រទេសទាំងពីរនេះ លោក Nguyen Sinh Hung និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះ សុទ្ធតែអះអាងនូវគោលបំណងបង្កើន
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស
និមួយៗផងដែរ៕