ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបគណៈប្រតិភូជាន់ខ្ពស់ពីរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង” ជាមួយកម្ពុជា លើគ្រប់បណ្តាញ រួមទាំងបក្ស រដ្ឋាភិបាល និងរដ្ឋសភា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបគណៈប្រតិភូជាន់ខ្ពស់ពីរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។ (រូបថត៖ VNA)

នារសៀលថ្ងៃទី៦ ខែកញ្ញា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ មកបំពេញទស្សនកិច្ចការងារនៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ យូរអង្វែង” ជាមួយកម្ពុជា លើគ្រប់បណ្តាញ រួមទាំងបក្ស រដ្ឋាភិបាល និងរដ្ឋសភា; តែងតែជ្រួតជ្រាបថា ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាភារកិច្ចយុទ្ធសាស្ត្រមួយ ដែលមានសារសំខាន់សម្រាប់សន្តិសុខ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ បន្តពិភាក្សា ឯកភាព និងជំរុញសកម្មភាពជួបប្រាស្រ័យ សកម្មភាពសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍លើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងសង្ឃឹមថា អភិបាលក្រុងភ្នំពេញនឹងយកចិត្តទុកដាក់ បង្កលក្ខខណ្ឌងាយស្រួលសម្រាប់សហគ្រាស និងប្រជាជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ