ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

Chia sẻ

(VOVWORLD) - ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ប្រធានឌូម៉ាជាតិ នៃសហព័ន្ធរុស្ស៊ី Vyacheslav Victorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី Valentina Ivanovna Matvienko។

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការអញ្ជើញរបស់ប្រធានឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី Vyacheslav Victorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី Valentina Ivanovna Matvienko។

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ទៅកាន់សហព័ន្ធរុស្ស៊ីរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man ក្នុងតួនាទីជាប្រធានរដ្ឋសភា ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់សហព័ន្ធរុស្ស៊ីរបស់ថ្នាក់ដឹកនាំសំខាន់ៗនៃបក្ស និងរដ្ឋវៀតណាមក្នុងឆ្នាំ ២០២៤; បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានសហព័ន្ធរុស្ស៊ីលោកពូទីនក្នុងខែមិថុនាឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងអនុវត្តន៍ជាក់ស្តែងនូវសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅ ដោយផ្អែកលើសមិទ្ធិផលរយៈពេល ៣០ ឆ្នាំនៃការអនុវត្តសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម-រុស្ស៊ី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីពូទីននៅ វៀតណាម; ក៏ដូចជាខ្លឹមសារស្តីពីការតំរង់ទិសសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រូវបានពិភាក្សា និងឯកភាពគ្នារវាងអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Putin នៅក្នុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤។

ដំណើរទស្សនកិច្ចនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធ និងល្អរវាងរដ្ឋសភាវៀតណាមជាមួយឌូម៉ាជាតិរុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធ នៃរដ្ឋសភាសហព័ន្ធរុស្ស៊ីនិយាយដោយឡែក៕

 

ប្រតិកម្មទៅវិញ