គណៈប្រតិភូធ្វើពិធីចុះហត្ថលេខាលើសេចក្តីប្រកាស Cao Bang រូបថត៖ (Cong Luan/VOV) |
ជាមួយនឹងប្រធានបទ "សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងតំបន់ភូគព្ភសាស្ត្រ” ប្រតិភូចំនួន ៨០០ នាក់មកពីប្រទេសចំនួន ១៩ បានធ្វើបទបង្ហាញជាច្រើនអំពីសកម្មភាពរបស់បណ្តាញឧទ្យាន ភូគព្ភសាស្ត្រ ជាពិសេសការចូលរួមរបស់យុវជនជាមួយនឹងសកម្មភាពជាក់ស្តែង រួមចំណែកចែករំលែកចំណេះដឹង និងបទពិសោធន៍; អនុសាសន៍ពីបណ្តាញឧទ្យានភូគព្ភសាស្ត្រនៃប្រទេសជាច្រើនដើម្បីសិក្សាពីគ្នាទៅវិញទៅមក។
សេចក្តីថ្លែងការណ៍ Cao Bang ក៏ត្រូវបានអនុម័តនៅក្នុងពិធីបិទផងដែរ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ឯកសារនេះត្រូវបានចុះហត្ថលេខាក្នុងបរិបទរងផលប៉ះពាល់នៃព្យុះទីហ្វុងធំ Yagi ដូច្នេះសហគមន៍បណ្តាញឧទ្យាន ភូគព្ភសាស្ត្រ ទទួលស្គាល់តម្រូវការបន្ទាន់ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថានរបស់ភពផែនដី។ សេចក្តីប្រកាសនេះបង្ហាញពីតួនាទីសំខាន់របស់បណ្តាញឧទ្យានភូគព្ភសាស្ត្រក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាទំនាក់ទំនងប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ដោយសង្កត់ធ្ងន់លើស្មារតីយក "មនុស្សជាមជ្ឈមណ្ឌល" នៅក្នុងសកម្មភាពនៃបណ្តាញឧទ្យានភូគព្ភសាស្ត្រ សកល៕