ប្រតិភូចូលរួមប្រមូលសំរាមពីទន្លេនៅតំបន់ជុំវិញផ្សារបណ្តែត Cai Rang (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិក្នុងពិធីសម្ពោធ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការប្រជាជនទីក្រុង Can Tho លោក Duong Tan Hien បានសង្កត់ធ្ងន់ថា ទីក្រុង Can Tho ផ្តោតសំខាន់លើការបើកដំណើរការចលនា សហគមន៍ សម្អាតបរិស្ថាន និងដាំដើមឈើ ស្តារបរិស្ថានក្នុងតំបន់ទីក្រុង និងតំបន់លំនៅដ្ឋាន ជាពិសេសលើបឹង ទន្លេ ប្រឡាយ។ល។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Duong Tan Hien ថ្លែងក្នុងពិធីសម្ពោធ (រូបថត៖ TTXVN) |
ក្នុងយុទ្ធនាការឆ្នាំនេះ ទីក្រុង Can Tho ផ្សព្វផ្សាយសកម្មភាពសម្អាត និងជួសជុលទេសភាពបរិស្ថាន ដោយហេតុនេះការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីកិច្ចការពារធនធាន ការកសាង របៀបរស់នៅប្រកបដោយនិរន្តរភាព ស្និទ្ធស្នាលសុខដុមរមនា្យ ស្របតាមធម្មជាតិ រក្សាជីវចម្រុះ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទីក្រុងក៏កំណត់គោលដៅនៃការគ្រប់គ្រងយ៉ាងតឹងរ៉ឹងប្រភពកាកសំណល់ ដោយធានាថា កាកសំណល់ដែលបានកើតឡើង ត្រូវបានសម្អាតតាមច្បាប់ការពារបរិស្ថាន។ លើកកំពស់គំរូសេដ្ឋកិច្ចវិលជុំ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ចំណែកខ្លួនវិញ លោកស្រី Dzeneta Mulabegovic ក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម អំពាវនាវឱ្យមានការចូលរួមពីគ្រប់សហគមន៍ បុគ្គល រៀបចំនិងចូលរួមជាមួយ “យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត” ដោយហេតុនេះរួមចំណែកក្នុងការទប់ស្កាត់ការបំពុលប្លាស្ទិកនៅប្រភពដើម និង “បង្កើតលំហរសម្រាប់ជីវិត”៕