កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Maria Malmer Stenergard ទៅកាន់ប្រទេសទួរគី ។
ទីស្នាក់ការណាតូនៅទីក្រុង Brussels ប្រទេសបែលហ្សិក។ ប្រភពរូបភាព៖ baotintuc.vn |
នៅខែមករាឆ្នាំ ២០២៤ ទួរគីបានទទួលយកសំណើរបស់ស៊ុយអែតដើម្បីចូលរួមជាសមាជិកណាតូ បន្ទាប់ពីការពន្យារពេលជាងមួយឆ្នាំដោយសារតែការព្រួយបារម្ភអំពីគោលជំហររបស់ស៊ុយអែតចំពោះក្រុមនិងបុគ្គលដែលទួរគីចាត់ទុកជាពួកភេរវករ ក៏ដូចជាបទដាក់ទ័ណ្ឌកម្មអាវុធដែលទីក្រុង Stockholm ក្រោយមកបានដកចេញ។ ជាថ្នូរទៅវិញ ទីក្រុងអង់ការ៉ាបានស្នើឱ្យទីក្រុង Stockholm ធ្វើវិសោធនកម្មច្បាប់ប្រឆាំងភេរវកម្ម និងបង្ក្រាបសមាជិកនៃគណៈបក្សពលករ Kurd (PKK) ដែលត្រូវបានអាមេរិក និងសហភាពអឺរ៉ុបចាត់ទុកជាភេរវករ។ ប្រទេសស៊ុយអែតបានចូលជាសមាជិកអង្គការណាតូនៅថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២៤៕