បន្តសកម្មភាពជួយសង្គ្រោះប្រជាជនដែលរងការខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់

Chia sẻ

(VOVWORLD) - ឆ្លើយតបនឹងការអំពាវនាវរបស់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ១៥ ខែកញ្ញា ចំនួនថវិកាដែលអង្គការ និងបុគ្គលបានបរិច្ចាគជូនដល់ប្រជាជនដែលរងគ្រោះដោយសារព្យុះទីហ្វុង Yagi និងចរាចរក្រោយព្យុះគឺ ១.០៩៤ ពាន់លានដុង (ជិត ៤៥ លានដុល្លារអាមេរិក)។

បន្តសកម្មភាពជួយសង្គ្រោះប្រជាជនដែលរងការខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានប្រគល់ប្រាក់ឧបត្ថម្ភជុំទីមួយចំនួន ៣០ ពាន់លានដុងដល់ថ្នាក់ដឹកនាំខេត្ត Thai Nguyen ដើម្បីជំនះពុះពារផលវិបាកដោយព្យុះលេខ ៣ (រូបថត៖ laodongthudo.vn)

បន្ទាប់ពីទទួលបានប្រភពថវិកា ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកញ្ញា គណៈ កម្មាធិការចលនាការជួយសង្គ្រោះមជ្ឈឹម - គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានចេញសេចក្តីសម្រេច បែងចែកដំណាក់កាលទី១ ដោយផ្ទេរថវិកាទៅគណៈកម្មាធិការការជួយសង្គ្រោះខេត្តចំនួន២០ដែលរងការខូចខាត។

ថវិកាដែលនៅសេសសល់នឹងបន្តត្រូវបាន គណៈកម្មាធិការចលនាការសង្គ្រោះមជ្ឈិម - គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បែង ចែកឲ្យបានឆាប់តាមដែលអាចធ្វើបានដល់មូលដ្ឋាននៅតំបន់ដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់។ តាមគម្រោង ថ្ងៃទី ១៦ ខែកញ្ញានេះ គណៈកម្មាធិការចលនាការជួយសង្គ្រោះមជ្ឈឹម នឹងបន្តចែកចាយជំនួយវគ្គទីពីរ ដោយផ្អែកលើកម្រិតនៃការខូចខាតនៅតាមមូលដ្ឋាន៕

ប្រតិកម្មទៅវិញ