ប្រធានរដ្ឋសភាលោក Tran Thanh Man បានទទួលជួបអភិបាលខេត្ត Rostov នៃ​សហព័ន្ធរុស្ស៊ី

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី (ថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា) នាព្រឹកថ្ងៃទី ១០ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានទទួលជួបលោក Vasily Golubev អភិបាលក្រុង Rostov ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Tran Thanh Man បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំ និងប្រជាជនខេត្ត Rostov មានចំពោះវៀតណាម។ ការដែលខេត្ត Rostov សម្របសម្រួលជាមួយខេត្ត Ba Ria-Vung Tau ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលើកនេះ គឺជាភស្តុតាងជាក់ស្តែង។ ប្រធានរដ្ឋសភា លោក Tran Thanh Man បានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្ត Rostov និងខេត្ត Ba Ria-Vung Tau ក៏ដូចជាមូលដ្ឋានផ្សេងទៀតរបស់វៀតណាម។

ប្រធានរដ្ឋសភាលោក Tran Thanh Man បានទទួលជួបអភិបាលខេត្ត Rostov នៃ​សហព័ន្ធរុស្ស៊ី - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានទទួលជួបលោក Vasily Golubev អភិបាលខេត្ត Rostov នៃសហព័ន្ធរុស្ស៊ី។ រូបថត៖ quochoi.vn

ប្រធានរដ្ឋសភាក៏សង្ឃឹមថា អភិបាលខេត្ត Vasily Golubev និងថ្នាក់ដឹកនាំខេត្ត Rostov នឹងបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនវៀតណាមក្នុងតំបន់លើកកំពស់តួនាទីជាស្ពាន រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Rostov និងមូលដ្ឋាននានារបស់វៀតណាមនិយាយដោយឡែក និងរវាងប្រទេសទាំងពីរនិយាយរួម។ ប្រធានរដ្ឋសភាបានលើកទឹកចិត្តអង្គភាពអាជីវកម្មក្នុងតំបន់ខេត្ត Rostov ឲ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ និងអប់រំ-បណ្តុះបណ្តាលជាមួយភាគីវៀតណាម។

រីឯខ្លួនវិញ អភិបាលខេត្ត លោក Vasily Golubev បានឲ្យដឹងថា ខេត្ត Rostov និងមូលដ្ឋានវៀតណាមមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ ខេត្ត Rostov មានប្រៀបខ្លាំងក្នុងវិស័យឧស្សាហកម្មអគ្គិសនី តម្លើង ឧស្សាហកម្មធុនស្រាល កាត់ដេរ ការផលិតផលិតផលនាំចេញ ផលិតកម្មកសិកម្ម ។ ដូច្នេះហើយ អភិបាលខេត្ត Vasily Golubev សង្ឃឹមថានឹងសហការជាមួយវៀតណាមលើវិស័យទាំងនេះ ក៏ដូចជាក្នុងវិស័យវប្បធម៌ និងទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ