|
ប្រធានរដ្ឋសភាបានធ្វើអធិបតីជប់លៀងអន្តរជាតិក្នុងឱកាសខួបលើកទី៧០បដិវត្តន៍ខែសីហានិងបុណ្យជាតិទី២កញ្ញា (VOV) |
Vovworld-នាព្រឹកថ្ងៃទី២កញ្ញាតាមម៉ោងវៀតណាម នៅទីស្ដីការអង្គការ
សហប្រជាជាតិនៅក្រុង New York អាមេរិក ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានធ្វើអធិបតីពិធីជប់លៀងអន្តរជាតិក្នុងឱកាសខួបលើកទី
៧០បដិវត្តន៍ខែសីហានិងបុណ្យជាតិវៀតណាមទី២កញ្ញា។ ថ្លែងមតិនៅពិធីជប់
លៀងនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានឲ្យដឹងថា នាថ្ងៃទី២កញ្ញាឆ្នាំ
១៩៤៥ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យបង្កើតប្រទេស
វៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ-រដ្ឋដំបូងនៅអាស៊ី-អាគ្នេយ៍។ ប្រជាជន
វៀតណាមចាំជានិច្ចនិងថ្លែងអំណរគុណការគាំទ្រជួយឧបត្ថម្ភដ៏ធំធេងរបស់មិត្តភក្តិ
បណ្ដាប្រទេសរបស់អង្គការសហប្រជាជាតិ IPU ក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិ
ឯកភាពប្រទេសជាតិក៏ដូចជាក្នុងបុព្វហេតុកសាងការពារនិងអភិវឌ្ឍន៍ប្រទេស
វៀតណាម៕