ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សរិយយសជូនអតីតថ្នាក់ដឹកនាំក្រសួងសំណង់

Chia sẻ
(VOVWORLD) - ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យក្រសួងសំណង់បន្តកែលម្អស្ថាប័ននានា រួមទាំងវិមជ្ឈការ វិសហមជ្ឈការ និងការកែទម្រង់បែបបទរដ្ឋបាល។ 
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សរិយយសជូនអតីតថ្នាក់ដឹកនាំក្រសួងសំណង់ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ២ ដល់អតីតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាអតីតរដ្ឋមន្រ្តីក្រសួងសំណង់ លោក Pham Hong Ha (រូបថត៖ TTXVN)
នារសៀលថ្ងៃទី ២២ ខែមេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ២ ដល់អតីតរដ្ឋមន្រ្តីក្រសួងសំណង់ លោក Pham Hong Ha; ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីបីដល់អតីតអនុរដ្ឋមន្រ្តីក្រសួងសំណង់លោក Bui Pham Khanh និងលោក Nguyen Dinh Toan ; ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ១ជូនលោកស្រី Phan Thi My Linh អតីតអនុរដ្ឋមន្ត្រីក្រសួងសំណង់។
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យក្រសួងសំណង់បន្តកែលម្អស្ថាប័ននានា រួមទាំងវិមជ្ឈការ វិសហមជ្ឈការ និងការកែទម្រង់បែបបទរដ្ឋបាល។ ប្រធានរដ្ឋលោក Nguyen Xuan Phuc មានបំណងចង់ឲ្យផ្នែកសំណង់អនុវត្តន៍យ៉ាងល្អភារកិច្ចរបស់ខ្លួនអក្នុងរយៈពេល ៥ ឆ្នាំខាងមុខ រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យរាល់គោលដៅសេដ្ឋកិច្ច សង្គមដែលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញ៕
 

ប្រតិកម្មទៅវិញ