ប្រធានាធិបតី​អ៊ុយក្រែន​ត្រៀម​ខ្លួន​សម្រាប់កិច្ច​ប្រជុំ​កំពូល​​សន្តិភាពបន្ទាប់​​​​

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី ១៥ ខែកក្កដា បានបង្ហាញគោលបំណង ចង់ជំរុញកិច្ចប្រជុំកំពូលសន្តិភាពលើកទី ២ សម្រាប់ប្រទេសនេះ។ 

សេចក្តីវប្រកាសនេះ ត្រូវបានធ្វើឡើងនៅទីក្រុងគៀវ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានត្រឡប់មកវិញក្រោយដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) កាលពីសប្តាហ៍កន្លងទៅ។ នាថ្ងៃដដែលនោះ លោក Zelensky បានឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិសុខចំនួន ២៣ ដែលអ៊ុយក្រែនបានចុះហត្ថលេខាជាមួយដៃគូអន្តរជាតិបាននាំយកកញ្ចប់ជំនួយហិរញ្ញវត្ថុរហូតដល់ ៣៨ពាន់លានដុល្លារអាមេរិក ដល់ទីក្រុងគៀវ ។

ប្រធានាធិបតី​អ៊ុយក្រែន​ត្រៀម​ខ្លួន​សម្រាប់កិច្ច​ប្រជុំ​កំពូល​​សន្តិភាពបន្ទាប់​​​​ - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ រូបថត៖ រ៉យទ័រ

នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត មជ្ឈមណ្ឌលសង្គមវិទ្យា Razumkov របស់អ៊ុយក្រែន ទើបតែបានប្រកាសលទ្ធផលនៃការស្ទង់មតិថ្មីៗនេះ ដែលបង្ហាញថា ប្រជាជនជិតពាក់កណ្តាលនៃប្រទេសនេះ គាំទ្រការចរចាសន្តិភាពដើម្បីបញ្ឈប់ជម្លោះជាមួយរុស្ស៊ី។ តាមនោះ អ្នកឆ្លើយសំណួរជិត ៤៤% បានគាំទ្រការចរចាជាមួយរុស្ស៊ី។ អ្នកឆ្លើយសំណួរ ៣៥% ប្រឆាំងជំទាស់នឹងការចរចាជាមួយរុស្ស៊ី ហើយ ២១,១% មិនបានផ្តល់យោបល់លើបញ្ហានេះទេ។ យោងតាមលទ្ធផលនៃការស្ទង់មតិនេះអ្នកឆ្លើយសំណួរចំនួន២២% បានគាំទ្រភាពអព្យាក្រឹតរបស់អ៊ុយក្រែន៕    

ប្រតិកម្មទៅវិញ