ពង្រីកសក្ដានុពល គុណសម្បត្តិ និងធនធានដ៏មានតម្លៃរបស់ជនវៀតណាមនៅឯបរទេសក្នុងការកសាងនិងការពារមាតុភូមិ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៣ សីហា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូអាណិកជនគំរូ ក្នុងឱកាសមកចូលរួមសន្និសីទជនវៀតណាមនៅបរទេសលើកទី ៤ និងវេទិកាបញ្ញាវន្តនិងអ្នកជំនាញវៀតណាមនៅបរទេសឆ្នាំ ២០២៤។

ពង្រីកសក្ដានុពល គុណសម្បត្តិ និងធនធានដ៏មានតម្លៃរបស់ជនវៀតណាមនៅឯបរទេសក្នុងការកសាងនិងការពារមាតុភូមិ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូអាណិកជនគំរូក្នុងឱកាសមកចូលរួមសន្និសីទជនវៀតណាមនៅបរទេសលើកទី ៤ និងវេទិកាបញ្ញាវន្តនិងអ្នកជំនាញវៀតណាមនៅបរទេសឆ្នាំ ២០២៤។ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ ជានិច្ចកាលកំណត់ជនវៀតណាមនៅឯបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញនិងជាធនធានមួយរបស់សហគមន៍ជនជាតិវៀតណាម ព្រមទាំងជាកត្តាសំខាន់ដែលរួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសជុំវិញពិភពលោក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអំពាវនាវដល់អ្នកជំនាញ បញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រវៀតណាមនៅបរទេស បន្តនាំបញ្ញា បទពិសោធន៍ និងចំណេះដឹងរបស់ខ្លួន ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋមានបំណងថា ជនរួមជាតិនៅឯបរទេសមិនត្រឹមតែត្រឡប់មកប្រទេសវិញ ដើម្បីវិនិយោគប៉ុណ្ណោះទេ ថែមទាំងពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីជាស្ពាន ដើម្បីនាំទំនិញ និងម៉ាកយីហោរបស់វៀតណាមទៅកាន់ពិភពលោក ផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌វៀតណាម និងប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជនវៀតណាមជាមួយមិត្តអន្តរជាតិទៀតផង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានឲ្យដឹងថា នាពេលខាងមុខ បក្ស រដ្ឋនឹងបន្តកសាង និងសុក្រិតគោលនយោបាយ ដើម្បីទាក់ទាញអ្នកមានទេពកោសល្យ ពង្រីកសក្តានុពល គុណសម្បត្តិ និងធនធានដ៏មានតម្លៃរបស់ជនវៀតណាមនៅឯបរទេសក្នុងបុព្វហេតុកសាង និង ការពារមាតុភូមិ; ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ដើម្បីការពារសិទ្ធិស្របច្បាប់របស់សហគមន៍ជនវៀតណាមនៅបរទេស គាំទ្រជនរួមជាតិឱ្យមានលំនឹងជីវភាព នឹងនរចិត្តធ្វើអាជីវកម្ម សមាហរណកម្ម និងអភិវឌ្ឍន៍យ៉ាងខ្លាំងនៅប្រទេសសាម៉ី៕

ប្រតិកម្មទៅវិញ