ប្រធានាធិបតីអាមេរិកលោក Joe Biden សន្យាថានឹងជំរុញកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច និងចាក់វ៉ាក់សាំង COVID-១៩ សម្រាប់ប្រជាជន

Chia sẻ
(VOVWORLD) - ថ្លែងមតិតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍  CNN ពីសាលាក្រុងនៅ Milwaukee ប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា វាដល់ពេលដែលរដ្ឋាភិបាលត្រូវចំណាយប្រាក់ជាច្រើនហើយ។ 
ប្រធានាធិបតីអាមេរិកលោក Joe Biden សន្យាថានឹងជំរុញកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច និងចាក់វ៉ាក់សាំង COVID-១៩ សម្រាប់ប្រជាជន - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ១៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអញ្ជើញមកដល់ទីក្រុងកំណើតរបស់លោក គឺ ទីក្រុង Milwaukee រដ្ឋ Wisconsin ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាកន្លងមក ដែលក្នុងនោះ លោកបានសន្យាជំរុញកញ្ចប់ថវិកាសម្រាប់សេដ្ឋកិច្ច ដែលមានតម្លៃ ១,៩០០ ពាន់លានដុល្លារអាមេរិកដល់ប្រជាជន។

ថ្លែងមតិតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍  CNN ពីសាលាក្រុងនៅ Milwaukee ប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា វាដល់ពេលដែលរដ្ឋាភិបាលត្រូវចំណាយប្រាក់ជាច្រើនហើយ។ កញ្ចប់ជួយគាំទ្រសេដ្ឋកិច្ចរបស់លោក Joe Biden មានតម្លៃទ្វេដងនៃកញ្ចប់ថវិកា ដែលសភាបានអនុម័តកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីការចរចារដ៏តានតឹងជាច្រើនខែរវាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថាកញ្ចប់ថវិកាដ៏ធំដូចពោលខាងលើនេះ រួមមានថវិការជំនួយឧបត្ថម្ភមានតម្លៃ ១.៤០០ ដុល្លារអាមេរិកសម្រាប់ប្រជាជនអាមេរិកម្នាក់ៗ តាមរយៈនេះទើបជួយរារាំងការធ្លាក់ចុះនៃសន្ទុះកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ