ប្រធានាធិបតីរុស្ស៊ីប្រកាសត្រៀមខ្លួនជាស្រេចបន្តផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប

Chia sẻ

(VOVWORLD) - ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គក្រោមប្រធានបទ "ថាមពលសកលក្នុងពិភពលោកពហុប៉ូល" ក្នុងក្របខ័ណ្ឌនៃវេទិកាអន្តរជាតិ នៃ សប្តាហ៍ថាមពលរុស្ស៊ី (REW 2022) លើកទី ៥ ដែលប្រព្រឹត្តទៅនៅទីក្រុងមូស្គូ លោក ប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនរឹតត្បិតការផ្គត់ផ្គង់នោះឡើយ ហើយ ត្រៀមខ្លួនជាស្រេចបន្តផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀតនៅក្នុងដំណាក់កាលរដូវស្លឹកឈើជ្រុះ - រដូវរងា។ 

កាលពីថ្ងៃទី១២ ខែតុលា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស ថា ប្រទេសនេះត្រៀមខ្លួនជាស្រេចបន្តផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប តាមរយៈបំពង់បង្ហូរ Nord Stream ដែលនៅដដែល។ ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គក្រោមប្រធានបទ "ថាមពលសកលក្នុងពិភពលោកពហុប៉ូល" ក្នុងក្របខ័ណ្ឌនៃវេទិកាអន្តរជាតិ នៃ សប្តាហ៍ថាមពលរុស្ស៊ី (REW 2022) លើកទី ៥ ដែលប្រព្រឹត្តទៅនៅទីក្រុងមូស្គូ លោក ប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនរឹតត្បិតការផ្គត់ផ្គង់នោះឡើយ ហើយ ត្រៀមខ្លួនជាស្រេចបន្តផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀតនៅក្នុងដំណាក់កាលរដូវស្លឹកឈើជ្រុះ - រដូវរងា។ ចំពោះខ្សែដែលបានខូចនៃបំពង់បង្ហូរឧស្ម័ន Nord Stream យោងទៅតាម លោក ពូទីន ថា អាចជួសជុលបាន ប៉ុន្តែប្រការនេះត្រឹមតែមានអត្ថន័យ លុះត្រាតែខ្សែ ទាំងនោះបន្តដំណើរការ ហើយត្រូវបានធានាសុវត្ថិភាព។ ទាក់ទិននឹងឧប្បត្តិហេតុនៅបំពង់បង្ហូរឧស្ម័ន Nord Stream ១ និង Nord Stream ២ លោកប្រធានាធិបតី ពូទីន បានចាត់ទុកថា នេះជាអំពើវាយប្រហារភេរវកម្ម សំដៅ បំផ្លិចបំផ្លាញសន្តិសុខថាមពលនៃទ្វីបទាំងមូល ប៉ុនប៉ងធ្វើឲ្យប្រេះឆាទំនាក់ទំនង រវាងរុស្ស៊ីនិងសហភាពអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ