ប្រធានាធិបតីរុស្ស៊ីឆ្លើយសម្ភាសបណ្ដាទីភ្នាក់ងារសារព័ត៌មានជួរមុខលើពិភពលោក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន មានសន្និសីទកាសែតជាមួយថ្នាក់ដឹកនាំបណ្ដាទីភ្នាក់ងារសារព័ត៌មានជួរមុខលើ ពិភពលោកនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Saint Peterburg (រុស្ស៊ី) ហើយឆ្លើយសំណួរអំពីទំនាក់ទំនងរវាងរុស្ស៊ីជាមួយប្រទេសនានា។ 
ប្រធានាធិបតីរុស្ស៊ីឆ្លើយសម្ភាសបណ្ដាទីភ្នាក់ងារសារព័ត៌មានជួរមុខលើពិភពលោក  - ảnh 1 ប្រធានាធិបតីរុស្ស៊ីឆ្លើយសម្ភាសបណ្ដាទីភ្នាក់ងារសារព័ត៌មានជួរមុខលើពិភពលោក 

(VOVworld)- នាថ្ងៃទី ១ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន មានសន្និសីទកាសែតជាមួយថ្នាក់ដឹកនាំបណ្ដាទីភ្នាក់ងារសារព័ត៌មានជួរមុខលើ ពិភពលោកនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Saint Peterburg (រុស្ស៊ី) ហើយឆ្លើយសំណួរអំពីទំនាក់ទំនងរវាងរុស្ស៊ីជាមួយប្រទេសនានា។ ប្រធានាធិបតី Putin បានចាត់ទុកថា៖ គំនិតព្រួយបារម្មណ៍រុស្ស៊ីនៅលោកខាង លិចទាក់ទិនដល់ពិភពលោកពហុភាគីនាបច្ចុប្បន្នកំពុងត្រូវបានងើបឡើងក្នុង ពេលដែលមជ្ឈដ្ឋានមូលធនផ្ដាច់មុខមិនពេញចិត្តអំពីប្រការនេះ។ លោកបាន សម្តែងក្តីសង្ឃឹមថា៖ បញ្ហានេះនឹងត្រូវបានដោះស្រាយ ហើយពិភពលោកនឹង ឃើញដ៏ច្បាស់លាស់ភាពចាញ់ប្រៀបដោយគំនិតពោលខាងលើ។ ផ្តោតទៅលើ ការដែលរុស្ស៊ីបង្កើនសក្តានុភាពការពារជាតិ ថ្នាក់ដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា៖ គោលដៅនៃទង្វើនេះគឺសំដៅទប់ទល់នឹងបំរ៉ែបំរួលពីខាងក្រៅក្នុងកាលៈទេសៈ បណ្ដាមូលដ្ឋានសឹករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កំពុង ឈានទៅដល់ខ្សែព្រំដែនរបស់រុស្ស៊ីរួមជាមួយរាល់ការខ្វែងគំនិតកើតមានឡើង ជាបន្តបន្ទាប់នាពេលថ្មីៗនេះរវាងភាគីទាំងពីរ។ ស្តីអំពីការចោទប្រកាន់នៃប្រទេស លោកខាងលិចមួយចំនួនដែលចាត់ទុកថា៖ រុស្ស៊ីបាមឈរនៅខាងក្រោយការវាយ ប្រហារលើបណ្តាញអ៊ីនធឺណែតសំដៅផ្លាស់ប្តូរទៅលើលទ្ធផលនៃការបោះឆ្នោត នៅបណ្ដាប្រទេសពោលខាងលើ ប្រធានាធិបតីរុស្ស៊ី លោក Putin បានប្រកាស ថា៖ រុស្ស៊ីមិនដែលដំណើរការវាយប្រហារទាំងនេះទេ៕ 

ប្រតិកម្មទៅវិញ