នៅជំនួបនេះ លោក Nguyen Van Binh បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកនានានៃសម្ព័ន្ធក្រុមហ៊ុន Gazprom ចំពោះការអភិវឌ្ឍទំនាក់ ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺក្នុងវិស័យថាមពល ព្រមទាំងអះអាងថា នេះជាសសរទ្រូងមួយក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី ផងដែរ។ លោក Nguyen Van Binh បានអះ អាងថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសរុស្ស៊ី ហើយជឿជាក់ថា គម្រោងសហប្រតិបតិ្តការរវាងភាគីទាំងពីរនឹងសម្រេចបាននូវ លទ្ធផលដ៏ល្អប្រសើរ ដោយនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច បម្រើផលប្រយោជន៍ រួមនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Gazprom លោក Vitaly Markelov បានសម្ដែងនូវគោលបំណងចង់បន្តទំនាក់ទំនងសហប្រតិបតិ្តការ ប្រកបដោយប្រសិទ្ធភាពដ៏យូរអង្វែងរវាង Gazprom ជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេង ឧស្ម័នវៀតណាម តាមនោះរួមចំណែកយ៉ាងសកម្មទៅក្នុងការរីកចម្រើនរួមនៃ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការទ្វេភាគី៕