ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១០ មេសា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung បានជួបជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល - ảnh 1ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល Mauro Vieira (រូបថត៖ Phuong Hoa/TTXVN)

នៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក Le Hoai Trung បានពិភាក្សាអំពីគោលនយោបាយ លទ្ធផលសម្រេចបាននៃដំណើរការនវានុវត្តន៍ និងសកម្មភាពកិច្ចការបរទេសរបស់វៀតណាម; ស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ និងលើបណ្តាញទាំងបីនៃទំនាក់ទំនងការទូតបក្ស ការទូតរដ្ឋ ការទូតប្រជាជន និងប្រជាជន ព្រមទាំងពង្រឹងការសម្របសម្រួលនៅវេទិកាអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរ ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក Le Hoai Trung បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមមានបំណងចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងជាមួយគណបក្សនយោបាយនៅប្រេស៊ីល រួមទាំងបក្សពលករប្រេស៊ីលដែលកំពុងកាន់អំណាច និងបក្សកុម្មុយនិស្តប្រេស៊ីលផងដែរ។

រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានឲ្យដឹងថា ប្រេស៊ីលវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើរការផ្លាស់ប្តូរថ្មី គោលជំហរ និងតួនាទីរបស់វៀតណាម ព្រមទាំងឯកភាពលើទិសដៅ និងវិធានការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការសម្របសម្រួលក្នុងវេទិកាអន្តរជាតិ ទន្ទឹមនឹងនោះភាគីទាំងពីរបន្ត លើកកំពស់តួនាទីនៃទំនាក់ទំនងបក្ស និងការទូតរវាងប្រជាជន និងប្រជាជនក្នុងការជំរុញទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ