បណ្ដារដ្ឋមន្ត្រី បានឯកភាពគ្នាជំរុញល្បឿននៃកិច្ចចរចាថ្នាក់អ្នកជំនាញអំពីបញ្ហាដែលមានការ ចម្រុងចម្រាសតិចតួចដូចជាបញ្ហាសេវាកម្មហិរញ្ញវត្ថុ។ ចំពោះបញ្ហាដែលមាន ការងឿងឆ្ងល់ខ្លាំងបំផុតវិញ គឺបណ្ដារដ្ឋមន្រ្តីបានឯកភាពគ្នាចាប់ផ្ដើមជំរុញកិច្ច ចរចានាខែសីហាខាងមុខ សំដៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាចុង ឆ្នាំនេះ។
RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានការចូលរួមរបស់ ប្រទេសអាស៊ានចំនួន១០និងប្រទេសចំនួន៦ផ្សេងទៀត ដែលជាដៃគូពាណិជ្ជកម្ម របស់អាស៊ានរួមមានអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូងនិងនូវែល ហ្សេឡង់៕