|
ប្រទេសអាមេរិកឡាទិនវាយតំលៃខ្ពស់ចំពោះការប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក (Image: VNA) |
(VOVworld) – ថ្នាក់ដឹកនាំបណ្ដាប្រទេសអាមេរិកឡាទិនបានឡើងសម្លេងគាំទ្រ
និងវាយតំលៃខ្ពស់ចំពោះដំណើរប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក
បន្ទាប់ពីអាមេរិកបើកស្ថានទូតជាផ្លូវការរបស់ខ្លួននៅរដ្ឋធានី La Habana នាថ្ងៃទី
១៤ សីហាមក។ អនុប្រធានាធិបតីវ៉ែណេស៊ុយអេឡា លោក Jorge Arreaza នា
ថ្ងៃទី ១៥ សីហា បានអះអាងថា៖ វ៉ែណេស៊ុយអេឡាគាំទ្រដំណើរការប្រក្រតី
ភាពរវាងគុយបានិងអាមេរិក។ ប្រធានាធិបតី Bolivia លោក Evo Morales មាន
គោលបំណងថា៖ អាមេរិកនឹងលុបចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចប្រឆាំងគុយបា
យ៉ាងឆាប់ៗ។ ក្នុងពេលនោះ រដ្ឋាភិបាល Ecuador ក៏បានដាស់តឿនសេតិវិមាន
សងវិញឈូងសមុទ្រ Guantanamo សំរាប់ La Habana ផងដែរ។ កាសែតរបស់
កូឡុំប៊ី វ៉ែណេស៊ុយអេឡា ឆីលី ប៉េរូ អាហ្សង់ទីន ក៏បានចុះផ្សាយអត្ថបទសរសេរ
ព័ត៌មានជាច្រើនអំពីព្រឹត្តិការណ៍មានអត្ថន័យសំខាន់នេះចំពោះគុយបានិង
ប្រទេសអាមេរិកឡាទិននានា ទៀងផង៕