វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ ១៩ របស់រុស្ស៊ី (រូបថតៈ YONHAP / TTXVN) |
លោក Alexander Gintsburg បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នឹងប្រព្រឹត្តិទៅយឺតជាងការរំពឹងទុក ដោយសារវ៉ាក់សាំង ភាគច្រើនដែលត្រូវបានផលិត នឹងបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវ។ បន្ទាប់មក ចំនួនវ៉ាក់សាំងនៅសល់ទើបប្រប្រាស់សម្រាប់ប្រជាជន។
ចាប់ពីខែធ្នូ ជារៀងរាល់ខែរុស្ស៊ីអាចផលិតវ៉ាក់សាំងចាប់ពី ៤ ទៅ ៥ លាន ដូស។ ដូច្នេះក្នុងរយៈពេលពី ៩ ទៅ ១២ ខែ អាចធានាបាននូវការផលិតវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រទេសទាំងមូលផងដែរ៕