ខេត្ត ក្រុងប្រហែល ៤០ ឆ្លើយតបនឹងទិវាយូហ្គាអន្តរជាតិ ឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - យោងតាមផែនការ ទិវាយូហ្គាអន្តរជាតិលើកទី១០ (IDY) ឆ្នាំ ២០២៤ ក្រោមប្រធានបទ “យូហ្គាសម្រាប់ខ្លួនឯង និងសង្គម” គ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត ក្រុងប្រមាណ ៤០/៦៣ នៃប្រទេសវៀតណាម ដោយមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់។ 
ខេត្ត ក្រុងប្រហែល ៤០ ឆ្លើយតបនឹងទិវាយូហ្គាអន្តរជាតិ ឆ្នាំ ២០២៤ - ảnh 1សកម្មភាពឆ្លើយតបនឹងទិវាយោគៈអន្តរជាតិលើកទី១០ បានប្រព្រឹត្តទៅនៅសារមន្ទីរនារីវៀតណាម ទីក្រុងហាណូយ (រូបថត៖ Minh Thu/Vietnam+)

ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍សុខភាពរបស់យូហ្គា ស្ថាន ទូតឥណ្ឌានៅទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលឥណ្ឌានៅទីក្រុងហូជីមិញនឹងសម្របសម្រួលជាមួយខេត្តមួយចំនួនរបស់វៀតណាម ដើម្បីរៀបចំព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹង និងការអនុវត្តយូហ្គានៅទូទាំងប្រទេស។

យោងតាមផែនការ ទិវាយូហ្គាអន្តរជាតិលើកទី១០ (IDY) ឆ្នាំ ២០២៤ ក្រោមប្រធានបទ “យូហ្គាសម្រាប់ខ្លួនឯង និងសង្គម” គ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត ក្រុងប្រមាណ ៤០/៦៣ នៃប្រទេសវៀតណាម ដោយមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់។ ក្នុងនោះកម្មវិធី IDY សម្រាប់សាធារណជននៅទីក្រុងហាណូយគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែមិថុនា នៅវិមានកីឡា Quan Ngua។ នៅតាមបណ្តាខេត្ត និងក្រុងផ្សេងៗ។

ទិវាយូហ្គា អន្តរជាតិឆ្នាំ ២០២៣ ត្រូវបានប្រារព្ធឡើងនៅក្នុងខេត្ត ក្រុងចំនួន ៣៥ ទូទាំងប្រទេសវៀតណាម រួមទាំងទីតាំងសំខាន់ៗដូចជា កំពូលភ្នំ Fansipan (ខេត្ត Lao Cai) បឹង Hoan Kiem (ហាណូយ) ... ដែលមានអ្នកចូលរួមប្រហែល ១០.០០០ នាក់៕

ប្រតិកម្មទៅវិញ