កងទ័ពឥណ្ឌូនេស៊ីនឹងជម្លៀសប្រជាជនប៉ាឡេស្ទីនចំនួន ១.០០០ នាក់ដែលរងរបួសទៅកាន់ទីក្រុងហ្សាកាតា

Chia sẻ

(VOVWORLD) - កងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី (TNI) បានត្រៀមរៀបចំយន្តហោះចំនួន ៣ គ្រឿង ដើម្បីជម្លៀសប្រជាជន ប៉ាឡេស្ទីនប្រហែល ១.០០០ នាក់ដែលរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីទីព្យាបាលនៅមន្ទីរពេទ្យយោធា Gatot Soebroto (RSPAD) និងមន្ទីរពេទ្យយោធាកណ្តាល Besar Soedirman នៃប្រទេសឥណ្ឌូនេស៊ី។

កងទ័ពឥណ្ឌូនេស៊ីនឹងជម្លៀសប្រជាជនប៉ាឡេស្ទីនចំនួន ១.០០០ នាក់ដែលរងរបួសទៅកាន់ទីក្រុងហ្សាកាតា - ảnh 1ប្រជាជនប៉ាឡេស្ទីនបានជម្លៀសខ្លួនដើម្បីបញ្ចៀសជម្លោះនៅក្នុងក្រុង Jabalia ភាគខាងជើង តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

ទាំងនេះគឺជាមន្ទីរពេទ្យចំនួនពីរក្នុងទីក្រុងហ្សាកាតា ដែលអាចផ្ទុកអ្នកជំងឺបានរហូតដល់ ១.០០០ នាក់ និងផ្តល់នូវការថែទាំវេជ្ជសាស្រ្តដ៏ល្អបំផុត និងសេវាកម្មព្យាបាលក្រោយរបួសសម្រាប់អ្នកជំងឺ។ TNI បានកៀងគរក្រុមអ្នកជំនាញដើម្បីគាំទ្រការព្យាបាលអ្នកជំងឺប៉ាឡេស្ទីន។ TNI ក៏បានប្រកាសពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការផ្តល់ទំនិញមនុស្សធម៌បន្ថែម ដល់តំបន់ហ្គាហ្សា រួមទាំងនាវាមន្ទីរពេទ្យ ដរាបណាបទឈប់បាញ់ត្រូវបានអនុវត្ត ហើយយោធាឥណ្ឌូនេស៊ីទទួលបានអាណត្តិអង្គការសហប្រជាជាតិ។

ការជួយជនប៉ាឡេស្ទីនដែលរងរបួសក្នុងការជម្លៀស ទៅកាន់ប្រទេស ឥណ្ឌូនេស៊ីត្រូវបានរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី Prabowo Subianto ដែលជាប្រធានាធិបតីជាប់ឆ្នោត លើកឡើងនៅក្នុងកិច្ចប្រជុំ IISS Shangri-La Dialogue ថ្មីៗនេះ នៅប្រទេសសិង្ហបុរី៕

ប្រតិកម្មទៅវិញ