អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានជួបពិភាក្សាគ្នាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។ រូបថត៖ VOV |
សំបុត្រដែលបានបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង បានបញ្ជាក់ថា រាល់កិច្ចពិភាក្សារវាងប្រធានាធិបតី Vladimir Putin និងមេដឹកនាំវៀតណាម "ពិតជាមានលក្ខណៈស្ថាបនា និងមានប្រសិទ្ធភាព"។ លោកប្រធានាធិបតី Putin ជឿជាក់ថា ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដែលសម្រេចបាននឹងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើបញ្ហាសំខាន់ៗក្នុងរបៀបវារៈទ្វេភាគី និងអន្តរជាតិ។
ប្រធានាធិបតីរុស្ស៊ីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំវៀតណាមដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អបំផុត៕