ពណ៌វៀតណាមក្នុងពិព័រណ៍ពាណិជ្ជកម្មនិងម្ហូបអាហារអាស៊ាន ឆ្នាំ ២០២៤

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៥ មិថុនា ស្ថានទូត វៀតណាមប្រចាំប្រទេសស៊ុយអែតបានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងម្ហូបអាស៊ានឆ្នាំ ២០២៤ នៅទីក្រុង Stockholm ប្រទេស ស៊ុយអែត។

ពណ៌វៀតណាមក្នុងពិព័រណ៍ពាណិជ្ជកម្មនិងម្ហូបអាហារអាស៊ាន ឆ្នាំ ២០២៤ - ảnh 1មុខម្ហូបវៀតណាមជាច្រើនទាក់ទាញមិត្តភក្តិអន្តរជាតិ (រូបថត៖ TTXVN)

កម្មវិធីនេះត្រូវបានដឹកនាំ និងរៀបចំដោយគណៈកម្មាធិការអាស៊ាននៅទីក្រុង Stockholm (ACS) ដោយមានការសម្របសម្រួលពីស្ថានទូតនៃប្រទេសចំនួន ៦/១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំប្រទេសស៊ុយអែត រួមមានៈ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។

នៅក្នុងព្រឹត្តិការណ៍នេះ ស្ថានទូត និងសហគមន៍វៀតណាមប្រចាំប្រទេស ស៊ុយអែតបាននាំយកកសិផល ម្ហូបអាហារ សិប្បកម្ម វាយនភណ្ឌ ផ្តៅ និងឫស្សី ... ដែលទទួលបានជាប្រប្រិយភាពពីភ្ញៀវទេសចរ។ ជាពិសេស មុខម្ហូបប្រពៃណីវៀតណាមជាច្រើនមុខក៏ត្រូវបាននាំមកណែនាំផងដែរ។

នេះជាពិព័រណ៍លើកដំបូង ដោយ ACS រៀបចំឡើង។ ពិព័រណ៍នេះគឺជាឱកាសសម្រាប់ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Stockholm ផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ភស្តុភារ កសិកម្ម បច្ចេកវិទ្យាខ្ពស់ អាហារសមុទ្រ និងកាលវិភាគ សេវាកម្ម ... ; រួមចំណែកនាំយកម៉ាកយីហោ និងអត្តសញ្ញាណវប្បធម៌ជាតិរបស់វៀតណាមទៅកាន់មិត្តអន្តរជាតិ៕

ប្រតិកម្មទៅវិញ