ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម (រូបថត៖ TTXVN) |
ក្រោមចំណងជើងថា “ យើងខ្ញុំចង់បំបែកភាពស្ងៀមស្ងាត់អំពីផលវិបាកនៃ ជាតិគីមីពុលពណ៌លឿងទុំនៅ វៀតណាម” អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា អស់រយៈពេល ៦០ ឆ្នាំ ក្រោយថ្ងៃកងទ័ពអាមេរិកបានបើកយុទ្ធនាការទំលាក់ជាតិគីមីពុលពណ៌លឿងទុំ - ជាថ្នាំកំចាត់ស្មៅ ដែលផ្ទុក Dioxin បង្កជំងឺមហារីក និងជំងឺតាំងពីកំណើត នៅតាមតំបន់ជាច្រើននៅភាគខាងត្បូងវៀតណាមនោះ ផលវិបាកដោយសារជាតិគីមីពុលនេះនៅតែកើតមាន។ ក្រុមឥស្សរជន ដែលមានកិត្យានុភាពនៅបារាំងមានគោលបំណងរំលឹកអំពីឧក្រិដ្ឋកម្មនេះ ហើយអំពាវនាវដល់ពិភពលោកចំណាយរយៈពេល ១ ថ្ងៃ ដើម្បីឧទ្ទិសដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។
អត្ថបទសរសេរនេះបានស្នើឲ្យសមាជិកសភាបារាំងចូលរួមដោះស្រាយភាពអយុត្តិធម៌ របស់ជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំទាំងអស់ តាមរយៈការទទួលស្គាលឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅវៀតណាមនិងប្រទេសជិតខាងដូចជាកម្ពុជា និងឡាវផងដែរ៕