ប្រជាជននៅតំបន់បាក់ស្រុតដីនៅ ស្រុក Nam Tra My ទទួលបានផ្ទះថ្មីដើម្បីទទួលអំណរបុណ្យតេតប្រពៃណី

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែកុម្ភះ អាជ្ញាធរមូលដ្ឋាននៃស្រុក Nam Tra My ខេត្ត Quang Nam បានប្រគល់ផ្ទះថ្មីចំនួន ៧ ខ្នងដល់គ្រួសារដែលមានផ្ទះបាក់រលំក្នុងករណីបាក់ស្រុតដី ដែលបានកើតមានឡើងនៅចុងខែតុលាឆ្នាំ ២០២០ នៅភូមិ ១ ឃុំ Tra Van ។
ប្រជាជននៅតំបន់បាក់ស្រុតដីនៅ ស្រុក Nam Tra My ទទួលបានផ្ទះថ្មីដើម្បីទទួលអំណរបុណ្យតេតប្រពៃណី - ảnh 1អាជ្ញាធរមូលដ្ឋាននៃស្រុក Nam Tra My ខេត្ត Quang Nam បានប្រគល់ផ្ទះថ្មីចំនួន ៧ ខ្នងដល់គ្រួសារដែលមានផ្ទះបាក់រលំក្នុងករណីបាក់ស្រុតដី ដែលបានកើតមានឡើងនៅចុងខែតុលាឆ្នាំ ២០២០  (រូបថត៖ VOV)

បន្ទាប់ពីបាត់បង់ផ្ទះអស់ជាច្រើនខែ រហូតមកដល់ពេលនេះ ប្រជាជននៅតំបន់បាក់ដីក្នុងស្រុក Nam Tra My ទទួលបានអំណរបុណ្យចូលឆ្នាំថ្មីនៅក្នុងការផ្ទះថ្មីពោរពេញទៅដោយមេត្តាករុណាផងដែរ។

ភូមិថ្មីរបស់ប្រជាជនក្នុងភូមិ ១ ឃុំ Tra Van ស្រុក Nam Tra My ស្ថិតនៅលើផ្ទៃដី ៣០០០ ម៉ែត្រការ៉េ ដែលមានចម្ងាយប៉ុន្មានរយម៉ែត្រពីភូមិចាស់។

គ្រួសារនីមួយៗត្រូវបានផ្តល់ដី ២០០ ម៉ែត្រការ៉េដោយអាជ្ញាធរមូលដ្ឋាន ដើម្បីសាងសង់ផ្ទះថ្មី។ ទាំងនេះគឺជាផ្ទះដែលមានជញ្ជាំង សាងសង់ជាន់បេតុង និងមានដំបូលប្រកក្បឿងសង្កសីដ៏រឹងមាំ។ ផ្ទះនីមួយៗមានតម្លៃ ២២០ លានដុង ត្រូវបានបរិច្ចាគនិងឧបត្ថម្ភដោយសមាគមឧបត្ថម្ភសម្រាប់ជនពិការ កុមារកំព្រា និងអ្នកជម្ងឺក្រីក្រនៅខេត្ត Quang Nam៕

ប្រតិកម្មទៅវិញ