យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info គិតត្រឹមម៉ោង ១និង៣០នាទី ថ្ងៃទី ១៥ ឧសភា (ម៉ោងUTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦២.៥ លានករណី ក្នុងនោះមានមនុស្សជាង ៣.៣៧ លាននាក់ បានស្លាប់។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅតែសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ច្រើនជាង ៥៩៩.០០០ នាក់ ក្នុងចំណោមអ្នកជំងឺសរុបជាង ៣៣ លាននាក់។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
ទន្ទឹមនឹងនេះដែរ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ក្នុងឆ្នាំទី ២ ដែលជំងឺរាតត្បាតកូវីដ-១៩ លុកលុយនេះ ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាងឆ្នាំដំបូងដែរ៕