លោក Nguyen Ngoc Dinh នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong (រូបថត៖ VOV) |
លោក Nguyen Ngoc Dinh នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong បានឲ្យដឹងថា លោកតែងតែតាមដានយ៉ាងដិតដល់នូវមហាសន្និ បាតលើកទី XIII របស់បក្ស៖ “ខ្ញុំសង្ឃឹមថា មហាសន្និបាតនឹងសម្រេចបាននូវគោលដៅនៃសេចក្តីសម្រេចចិត្តដែលបានដាក់ចេញ ដោយសាមគ្គីភាព ដើម្បីនាំប្រទេសជាតិ កាន់តែរឹងមាំ និងបង្កើតទំនុកចិត្តសម្រាប់ប្រជាជន ក៏ដូចជាជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ខ្ញុំជឿជាក់ថា មហា សន្និបាតលើកទី XIII របស់បក្ស ពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីនាំប្រទេសជាតិប្រគៀកស្មារជាមួយបណ្តាប្រទេសលើពិភពលោក"។
ចំណែកឯលោកស្រី Le Thi Thu នៅទីក្រុង Ba Ria – Vung Tau ក៏មានក្តីរំពឹងខ្ពស់ចំពោះមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនីស្តវៀតណាមផងដែរ៖ “មហាសន្និបាតលើកនេះបានប្រារព្ធឡើងក្នុងបរិបទដែលកិត្យានុភាពរបស់វៀតណាមកាន់តែកើនឡើងលើឆាកអន្តរជាតិ។ ជាពិសេស តាមរយៈការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតកូវីដ ១៩ នាពេលកន្លងមកនេះ សមិទ្ធិផលរបស់បក្សទាំងមូល ប្រជាជនទាំង មូលនិងកងទ័ពវៀតណាមទាំងមូលត្រូវបានពិភពលោកទទួលស្គាល់ផងដែរ។ ក្នុងន័យនេះ ខ្ញុំមានក្តីជំនឿយ៉ាងមុតមាំលើមហាសន្និបាត ហើយសង្ឈឹមថា មហាសន្និបាតនឹងដាក់ចេញទិសដៅនិងសេចក្តីសម្រេចចិត្ត សមស្របសម្រាប់សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ”។
ជាមួយគ្នានេះ ក្រុមជនជាតិភាគតិចនៅភាគពាយព្យវៀតណាម ក៏កំពុងទន្ទឹងរង់ចាំមហាសន្និបាតលើកទី XIII របស់បក្ស ដោយមានក្តីជឿជាក់និងការរំពឹងទុកថាមហាសន្និបាតលើកនេះ នឹងបន្តដាក់ចេញគោលនយោបាយសម្រាប់ជនជាតិភាគតិច គ្រួសារក្រីក្រ ជាពិសេសតំបន់ព្រំដែនជួបការពិបាក និងចូលរួមចំណែកជួយប្រជាជនថែរក្សាការពារនិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ៕