ប្រជាជនគឺជាចំណុចស្នូលនៃដំណើរការសមាហរណកម្មអាស៊ាន

Chia sẻ
(VOVWORLD) - អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន បានបញ្ជាក់ថា ប្រជាជនគឺជាចំណុចស្នូលនៃដំណើរការសមាហរណកម្មក្នុងតំបន់ ហើយជោគជ័យរបស់អាស៊ានត្រូវបានវាស់វែងតាមរយៈផលប្រយោជន៍ជាក់ស្តែងដែលនាំមកនូវកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍នាំមកជីវភាពរស់នៅល្អប្រសើរជូនប្រជាជន។ 
ប្រជាជនគឺជាចំណុចស្នូលនៃដំណើរការសមាហរណកម្មអាស៊ាន - ảnh 1អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន ថ្លែងសុន្ទរកថាគន្លឹះនៅ AFF (រូបថត៖ Le Duong/TTXVN)

ផ្ទុយទៅវិញគឺជាប្រជាជនដែលធានាបាននូវអាយុយឺនយូរនៃសហគមន៍អាស៊ាន។ ថ្លែងក្នុងឱកាសខួបលើកទី ៥៦ នៃការបង្កើតអាស៊ាន (៨ សីហា ១៩៦៧ - ៨ សីហា ២០២៣) ដែលប្រព្រឹត្តទៅនាថ្ងៃនេះ (៨ សីហា) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អគ្គលេខាធិការ កៅ គឹមហួន បានអំពាវនាវដល់ពលរដ្ឋអាស៊ានទាំងអស់ រួមចំណែកក្នុងការខិតខំប្រឹងប្រែង រួមគ្នាឆ្ពោះទៅសម្រេចបាននូវសហគមន៍អាស៊ានប្រកបដោយសន្តិភាព វិបុលភាព ថាមវន្ត ភាពធន់ ផ្អែកលើច្បាប់ តម្រង់ទិសទៅរកប្រជាជន ហើយយកប្រជាជនជាស្នូល។

ដោយលើកឡើងពីការព្យាករណ៍ថា អាស៊ាននឹងក្លាយជាមហាសេដ្ឋកិច្ចទី៤ របស់ពិភពលោកនៅឆ្នាំ២០៣០ លោក កៅ គឹមហួន បានបញ្ជាក់ថា នេះបង្ហាញពីសក្តានុពលដ៏អស្ចារ្យរបស់អាស៊ានក្នុងការនាំមកនូវឱកាស និងវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជនក្នុងតំបន់។ តាមលោក ជោគជ័យរបស់អាស៊ានមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រទេសសមាជិកក្នុងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកសមាហរណកម្មក្នុងតំបន់ និងជំរុញដំណើរការកសាង សហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ