លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញថ្លែងនៅសម័យបិទមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ (រូបថត៖ VGP) |
តាមដានសម័យបិទមហាសន្និបាតលើកទី១៣របស់បក្សតាមរលកវិទ្យុសម្លេងវៀតណាម លោក Do Quoc Huy ពលរដ្ឋម្នាក់នៅទីក្រុង Yen Bai បានចែករំលែកថា៖ “ខ្ញុំបានជ្រាបថា មហាសន្និបាតលើកនេះបានបោះឆ្នោតជ្រើសតាំងគណៈ កម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ និងគណៈលេខា ដែលជាអ្នកមាន សីលធម៌ផង មានទេពកោសល្យផង ជាពិសេសការដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ជាប់ឆ្នោតជាថ្មីម្ដងទៀត បានធ្វើឲ្យបក្ខជននិង ប្រជាជនក្នុងទូទាំងប្រទេសសប្បាយរីករាយណាស់។ ខ្ញុំជឿជាក់ថា ក្នុងអាណត្តិ ខាងមុខ មជ្ឈឹមបក្សនឹងដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើន ហើយសម្រេច បានសមិទ្ធផលជាច្រើនថែមទៀត ជំនះពុះពារលើគ្រប់ការលំបាកឧបសគ្គ ជា ពិសេសគឺជម្ងឺរាតត្បាត Covid-19”។
ចំណែកឯលោក Hoang Van Chu នៅទីក្រុង Dien Bien Phu បានចាត់ទុកថា៖ “មហាសន្និបាតបានត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់បំផុតចាប់ពីឯកសារ បញ្ហាកម្មាភិបាល ហើយធានាសុវត្ថិភាពជាដាច់ខាត។ យើងខ្ញុំរីករាយណាស់ ដោយសារឯកសារនៃមហាសន្និបាតបានលើកឡើងខ្លឹមសារនានាដែលប្រជាជនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសគឺការងារបង្ការ ប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយ ដែលជួយឲ្យបក្សកាន់តែរឹងមាំថែមទៀត”៕