បារាំងបដិសេធគោល​ដៅនយោបាយក្នុងការចាប់ខ្លួនស្ថាបនិក Telegram

Chia sẻ
(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី ២៦ ខែសីហាបានបដិសេធថា ការចាប់ខ្លួនស្ថាបនិកកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ជនជាតិរុស្ស៊ី គឺជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ។

នៅលើបណ្តាញសង្គម X លោក Macron បានឲ្យដឹងថា ការចាប់ខ្លួនប្រធាន Telegram នៅប្រទេសបារាំង គឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់តុលាការដែលកំពុងត្រូវបានដាក់ពង្រាយ។ ការនៃចេញសាលក្រមគឺអាស្រ័យលើចៅក្រម។

បារាំងបដិសេធគោល​ដៅនយោបាយក្នុងការចាប់ខ្លួនស្ថាបនិក Telegram - ảnh 1ស្ថាបនិកនិងជានាយកប្រតិបត្តិនៃបណ្តាញសង្គម Telegram លោក  Pavel Durov។ រូបថត៖ TechCrunch

ទាក់ទិននឹងហេតុការណ៍នេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅថ្ងៃដដែលនោះ បានឲ្យដឹងថា  ខ្លួនបានទទួលព័ត៌មានអំពីការចាប់ខ្លួនមហាសេដ្ឋី Pavel Durov ប៉ុន្តែមិនអាចធ្វើអត្ថាធិប្បាយបានទេនៅពេលនេះ។

មុននោះ មហាសេដ្ឋី Pavel Durov ជាជនជាតិរុស្សីដែលកាន់សញ្ជាតិបារាំង អារ៉ាប់រួម (UAE) និង Saint Kitts Nevis ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង ដើម្បីបម្រើការស៊ើបអង្កេតបឋមរបស់កម្លាំងប៉ូលីស ដោយផ្តោតលើការចោទប្រកាន់ថា កម្មវិធី Telegram ខ្វះវិធានការត្រួតពិនិត្យខ្លឹមសារ។ ភាគី Telegram បានឲ្យដឹងថា ក្រសួងមហាផ្ទៃនិងប៉ូលីសបារាំង មិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការលើហេតុការណ៍នេះទេ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីដែលបានឲ្យដឹងថា ស្ថានទូតរុស្ស៊ីប្រចាំនៅបារាំងបានចាត់វិធានការចាំបាច់ដើម្បីបញ្ជាក់ពីស្ថានភាពជុំវិញការចាប់ខ្លួនលោក Pavel Durov ៕

ប្រតិកម្មទៅវិញ