បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំនៅវៀតណាម”

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២០ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយសមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។
បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំនៅវៀតណាម” - ảnh 1លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នៅក្នុងជំនួបធ្វើការ។ (រូបថត៖ TTXVN)
នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានចែករំលែកនិងសម្ដែងការដឹងគុណចំពោះអ្នកដែលបានចូលរួមតស៊ូការពារប្រទេសជាតិប៉ុន្តែទទួលរងនូវការឈឺចាប់ជាច្រើនដោយសារធាតុគីមីពុល។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងនិងស្មារតីសាមគ្គីភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំរបស់សមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿង ទុំ/dioxin គ្រប់ជាន់ថ្នាក់ ដែលបានបង្ហាញនូវតួនាទី និងការទទួលខុសត្រូវរបស់សមាគម៍ក្នុងការការពារសិទ្ធិនិងផលប្រយោជ៍ដ៏ស្របច្បាប់ ក៏ដូចជាក្នុងការជួយឧបត្ថម្ភនិងថែទាំជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំផងដែរ។
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ចាំបាច់ត្រូវផ្ដោតសំខាន់ទៅលើការងារគៀងគរប្រភពធនធានសង្គមនានាសម្រាប់ថែទាំ ជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ដោយចាត់ទុកនេះជាភារកិច្ចស្នូលនិងជាប្រចាំរបស់សមាគមន៍គ្រប់ជាន់ថ្នាក់។ បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុល ពណ៌លឿងទុកនៅវៀតណាម” ដែលបានបំផុសឡើងដោយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម ហើយលើកទឹកចិត្តសង្គមទាំងមូលរួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ពណ៌លឿងទុំ ដែលដំបូងបង្អស់គឺថែទាំជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ នាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ