វិហារឥស្លាមមួយកន្លែងនៅឥណ្ឌូនេស៊ី (រូបថត៖ VOV) |
នាឆ្នាំនេះ អ្នកកាន់សាសនាឥស្លាមនៅលើពិភពលោកទាំង មូល ដែលក្នុងនោះមានអ្នកកាន់សាសនាឥស្លាមឥណ្ឌូនេស៊ីនឹងត្រូវទទួលអំណរបុណ្យ Eid Al-Fitr ដ៏សែនក្រៀមក្រំបំផុតក្នុងប្រវត្តិសាស្ត្រ។ នៅឥណ្ឌូនេ ស៊ីរាល់សកម្មភាពជំនឿសាសនា ដ៏សំខាន់ៗត្រូវបានលុបចោលរួមទាំងការប្រារព្ធបុណ្យ Eid Al-Fitr ដោយសារ ការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។
ក្រសួងកិច្ចការសាសនា ឥណ្ឌូ ណេស៊ីបានកំណត់ថាថ្ងៃទី ១ ឆ្នាំ ១៤៤១ H (យោងតាមប្រតិទិនឥស្លាម) ពោលគឺត្រូវនឹងថ្ងៃថ្ងៃអាទិត្យ (២៤ ឧសភា) នៅឥណ្ឌូនេស៊ី។ ក្រុមប្រឹក្សាឥស្លាមឥណ្ឌូណេស៊ីបានស្នើឲ្យវិហារឥស្លាមឥណ្ឌូនេស៊ីត្រូវបិទទ្វារ ហើយត្រូវតែផ្សាយបទអធិស្ឋាន ក្នុងគ្រាឆ្លងឆ្នាំតាមប្រតិទិនឥស្លាម ដើម្បីអបអរសាទរជូនចំពោះអ្នកកាន់សាសនាឥស្លាមតែប៉ុណ្ណោះ៕