|
បណ្ដាអង្គការក្នុងតំបន់និង អ.ស.ប. សហប្រតិបត្តិការដើម្បីសន្តិភាពនិងការសម្រុះសម្រួល
(Image: VNA) |
(VOVworld) – អង្គការក្នុងតំបន់ចំនួន ១៨ ក្នុងនោះមានសមាគមបណ្ដាប្រជាជាតិ
អាស៊ី-អាគ្នេយ៍ (អាស៊ាន) និង អ.ស.ប. បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ
ដើម្បី សន្តិភាពនិងការសម្រុះសម្រួលលើពិភពលោកទាំងមូល។ តាមសេចក្តី
ប្រកាសនៃលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី ៤ ឧសភា បានឲ្យដឹងថា៖ នេះគឺជា
លទ្ធផលនៃកិច្ចប្រជុំរវាងតំណាងនៃបណ្ដាអង្គការពោលខាងលើជាមួយមន្ត្រី
អង្គការពហុភាគីធំបំផុតលើសកលលោកដោយអគ្គលេខាធិការ អ.ស.ប. លោក
Ban Ki Moon ធ្វើជាអធិបតី ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១ និង ២ ឧសភា កន្លង
ទៅនៅទីក្រុង New York អាមេរិក។ កិច្ចប្រជុំបានប្រមូលផ្តុំទៅលើបញ្ហាចំនួន ៣
គឺការសម្រុះសម្រួល ការកសាងសន្តិភាពនិងសកម្មភាពសន្តិភាព។ អគ្គលេខា
ធិការ អ.ស.ប. លោក Ban Ki Moon បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃទំនាក់
ទំនងដៃគូរវាងអង្គការអន្តរជាតិជាមួយអង្គការក្នុងតំបន់សំដៅទទួលបាន
សន្តិភាពនិងសន្តិសុខក្នុងកាលៈទេសៈនាបច្ចុប្បន្ន។ ក្នុង សន្ទរកថារបស់ខ្លួន អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានលើកច្បាស់ថា៖ ការកសាងនិងរក្សាសន្តិភាពក្នុងតំបន់អាស៊ី-អាគ្នេយ៍ជានិច្ចកាលជាទិសស្លោក
និងមាន ការរួមវិភាគទានដ៏ធំធេងរបស់អាស៊ាន។
លោក Le Luong Minh បានផ្តល់មតិថា៖ កិច្ច សហប្រតិបត្តិការរវាង អ.ស.ប. និងអាស៊ានត្រូវប្រមូលផ្តុំទៅលើវិស័យសំខាន់ចំនួន ៣ គឺ៖ ការរក្សារភាពត្រឹមត្រូវ
នៃច្បាប់ ការបង្កើនសមត្ថភាពនិងភារកិច្ចរបស់អង្គការក្នុងតំបន់ និងការចែករំលែក
បទពិសោធន៍៕