បណ្ដាសមាជិកសភាអាមេរិកវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់

Chia sẻ
(VOVworld) – នាថ្ងៃទី ២២ មករា ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅអាមេរិក លោក Pham Quang Vinh បានជួបធ្វើការ
ជាមួយព្រឹទ្ធសមាជិកអាមេរិក លោក John McCain និង
សមាជិកសភាពអាមេរិក លោក Eliot Engel។

បណ្ដាសមាជិកសភាអាមេរិកវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ - ảnh 1
បណ្ដាសមាជិកសភាអាមេរិកវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក
លោក Pham Quang Vinh បានជួបធ្វើការជាមួយព្រឹទ្ធសមាជិកអាមេរិក លោក
John McCain និងសមាជិកសភាពអាមេរិក លោក Eliot Engel។ ក្នុងជំនួបជាមួយ
ព្រឹទ្ធសមាជិក អាមេរិក លោក John McCain និងជាប្រធានគណៈកម្មាធិការកង
យោធពល ព្រឹទ្ធសភាអាមេរិក ឯកអគ្គរដ្ឋទូត Pham Quang Vinh មានគោល
បំណងថា៖ លោក McCain បន្តគាំទ្រការអនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យ
រវាងប្រទេសទាំង ២ ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងដើម្បីផលប្រយោជន៍
នៃភាគីនិមួយៗនិងដើម្បីសន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់អាស៊ី
-ប៉ាស៊ីហ្វិក។ ជាពិសេស ក្នុងកាលៈទេសៈ ប្រទេសទាំង ២ រំលឹកខួបអនុស្សារវរីយ៍
លើកទី ២០ នៃទិវាបង្កើតទំនាក់ទំនងការទូត លោក Pham Quang Vinh បានចែក
រំលែកនូវអាទិភាពរួមក្នុងការជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យឲ្យ សមស្របនឹងក្របខ័ណ្ឌដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច
ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ សន្តិសុខ ជាដើម។ ទន្ទឹមនឹងនោះ ភាគីទាំង
២ នឹង ជំរុញបញ្ចប់ការចរចារស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក
(TPP) ក៏ដូចជា ការបង្កើនកិច្ចសហប្រតិបត្តិការលើបណ្ដាវេទិការក្នុងតំបន់
អាស៊ាន-អាមេរិក ARF APEC លៗ។ ព្រឺទ្ធសមាជិក McCain បានអះអាងថា៖
លោកនឹងរួមចំណែកសកម្មថែមទៀតក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិង
បង្កើនកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកដោយសង្គ្រាមនៅវៀតណាម
ព្រមទាំង ជំរុញការលុបចោលបទហាម ឃាត់អាវុធហើយសម្តែងគោលបំណង
មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០១៥។

នាថ្ងៃដដែល លោកឯកអគ្គរដ្ឋទូត Pham Quang Vinh បានមានជំនួបធ្វើការជាមួយ
សមាជិក សភាអាមេរិក លោក Eliot Engel សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការ
កិច្ចការបរទេស សភាជាន់ទាបអាមេរិក។ ក្នុងជំនួបនេះ លោក Pham Quang Vinh
បានជូនដំណឺងឲ្យ លោក Engel អំពីស្ថានភាពអភិវឌ្ឍន៍និងគោលនយោបាយ
កិច្ចការបរទេសសំខាន់ របស់វៀតណាម ហើយមានគោលបំណងថា៖ សមាជិក
សភា Engel បន្តជំរុញទំនាក់ ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក។
សមាជិកសភា Engel បានចាត់ ទុកថា៖ ទំនាក់ទំនងវៀតណាម-អាមេរិកក្នុងនោះ
មានទំនាក់ទំនងរវាងរដ្ឋសភានៃ ប្រទេសទាំង ២ ដើតួនាទីសំខាន់ដែលមិនត្រឹម
តែជំរុញផលប្រយោជន៍លើគ្រប់វិស័យ ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកក្នុង
សន្តិភាពស្ថិរភាពរួមក្នុងតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ