បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ DIEN BIEN PH U

Chia sẻ
(VOV)_នាថ្ងៃទី២៨ មេសា នៅខេត្ត Dien Bien បានប្រព្រឹត្តទៅ៖ ​សប្ដាហ៍​ខ្សែភាពយន្តចល័ត រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យ​ជំនះ​ ​Dien Bien Phu ។

(VOV)_នាថ្ងៃទី២៨ មេសា នៅខេត្ត Dien Bien បានប្រព្រឹត្តទៅ៖ ​សប្ដាហ៍​ខ្សែភាព យន្តចល័ត រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យ​ជំនះ​ ​Dien Bien Phu ។សប្ដាហ៍ ខ្សែភាពយន្តនេះ ត្រូវបាន​បញ្ចាំងពីថ្ងៃទី​២៣ មេសា ដល់ថ្ងៃទី ២០ ឧសភា  លើទូទាំង ប្រទេសវៀតណាម ដើម្បី​ឧទ្ទសនាម បំរើអោយប្រជាជននិង អ្នកស្រឡាញ់ ខ្សែភាព យន្តលើទូទាំងប្រទេស ដោយបណ្ដាប្រធានបទស្ដីពី៖សង្គ្រាម បដិវត្តន៍ និងទឹកដី 
មនុស្ស Dien Bien ។

 បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ DIEN BIEN PH U - ảnh 1
សប្ដាហ៍ខ្សែភាពយន្តបាន​បញ្ចាំងពីថ្ងៃទី​២៣មេសាដល់ថ្ងៃទី២០ឧសភា (http://www.btv.org.vn/)

          ជ័យជំនះ Dien Bien Phu -កម្លាំងវៀតណាមនិងតួនាទីសម័យកាល ​ជាប្រធាន
បទ នៃសិក្ខាសាលាវិទ្យាសាស្ត្រ​អន្តរជាតិ នឹងប្រព្រឹត្តទៅ​នាថ្ងៃទី​២៥ ឧសភា ខាងមុខ
នេះ។ ចូលរួមសិក្ខាសាលាមានដំណាងចំនួន២៥០​នាក់ ជាបណ្ដាអ្នកវិទ្យាសាស្ត្រ និង
ក្នុង នោះមានអ្នកវិទ្យាសាស្ត្រចំនួន២០​នាក់ មកពីរុស្ស៊ី អាមេរិក  បារាំង ឡាវ និង
អូស្ត្រាលី។
នៅក្នុងឱកាសនេះដែរគ្រឹះស្ថានបោះពុម្ភផ្សាយនយោបាយជាតិនិងការពិតបាន
បង្ហាញមុខសៀវភៅស្តីពីព្រឹត្តិការណ៍ដសែនសំខាន់នេះជាមួយមិត្តអ្នកអាន។ក្នុងនោះមានសៀវភៅ”Dien Bien Phu-ជ័ជំនះសតវត្សន៍ “របស់សាស្រ្តាចារ្យឧត្តមសេ
នីយ៍ឯក Hoang Minh Thao  ឬវណ្ណកម្ម”សរសេរអំពីDien Bien Phu    “របស់អ្នកអក្ស
សាស្រ្ត Thep Moi។សៀវភៅ” ជ័យជំនះDien Bien Phu-របត់មាសប្រវត្តិសាស្រ្ត   “បាន
ប្រមូលផ្តុំធ្វើការវិភាគអំពីមូលហរតុនៃជ័យជំនះ។តាមនោះ ជ័យជំនះគឺមកពីការដឹក
នាំដ៍ត្រឹមត្រូវរបស់បក្សកម្មុយនិស្តវៀតណាមនិងលោកប្រធានហូជិមីញ។សៀវភៅ
ស្តីពីសន្និសីទយោធាTrung Gia  និងកិច្ចព្រមព្រៀងGenevaរបស់អ្នកនិពន្ឋ Luu Van Loiបានជួយមិត្តអ្នកអានយល់ច្បាស់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៍សែនសំខាន់របស់
ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ