|
បណ្ដាប្រទេសអឺរ៉ុបចាប់ផ្តើមរួមដៃដោះស្រាយវិបត្តិអន្តោប្រវេសន៍ |
(VOV)_ប៉ូលីស្តអូទ្រីស បានជូនដំណឹងនាថ្ងៃទី៥ កញ្ញា អោយដឹងថា៖ ក្នុងប៉ុន្មាន
ម៉ោងតែប៉ុណ្ណោះ ជនអន្តោប្រវេសន៍ប្រមាណ២ ៥០០ នាក់ ដល់៣ ០០០ នាក់ ពីហុង
គ្រីស បានចូលក្នុងអូទ្រីស។ មុននោះ រដ្ឋាភិបាលអូទ្រីស និងអាល្លឺម៉ោង បានប្រកាស
ទទួលបន្ថែមជនអន្តោប្រវេសន៍រាប់ពាន់នាក់។ នាពេលនោះ រដ្ឋមន្ត្រីការបរទេសអូ
ទ្រីស លោក Sebastian Kurz បានប្រកាសថា៖ ចរន្តមនុស្សហូរចូលអូទ្រីស ជាសញ្ញា
ដាស់តឿនចំពោះអឺរ៉ុងទាំងមូល។ លោក Sebastian Kurz ថា៖ សេចក្ដីសម្រេចចិត្តបើកទ្វា អោយហុងគ្រីស នាថ្ងៃទី៤ កញ្ញា កន្លងទៅ ជាដំណោះស្រាយជាបណ្ដុះអាសន្នតែ
ប៉ុណ្ណោះ។ តាមលោកថា៖គ្មានប្រទេសណាអាចឈរនៅខាងក្រៅបញ្ហាសំខាន់នេះទេ។
ក្នុងកាយវិការមួយ សម្ដែងនូវការចែករំលែកចំពោះគោលនយោបាយទទួលជន
អន្តោប្រវេសន៍ នាយករដ្ឋមន្ត្រីហ្វាំងឡង់ Juha Sipila បានប្រកាសថា៖ ត្រៀមខ្លួនជា
ស្រេច ផ្តល់ផ្ទះមួយនៅជាយទិក្រុងរបស់ខ្លួន ដើម្បីទទួលបណ្ដាជនអន្តោប្រវេសន៍។
លោកសង្ឃឹមថា៖ នឹងមានមនុស្សជាច្រើនថែមទៀតចែករំលែកសម្ពាធពីវិបត្តិអន្តោ
ប្រវេសន៍នេះដែរ៕