បញ្ហា Brexit៖ ផែនការរបស់នាយករដ្ឋមន្ត្រីលោកស្រី May ប្រឈមនឹងគ្រោះថ្នាក់រលំ

Chia sẻ
(VOVWORLD) -នាយករដ្ឋមន្ត្រី លោកស្រី Theresa May បានតែងតាំងលោក Jeremy Hunt ជារដ្ឋមន្រ្តីការបរទេសថ្មីជំនួសលោក Boris Johnson ។
បញ្ហា Brexit៖ ផែនការរបស់នាយករដ្ឋមន្ត្រីលោកស្រី May ប្រឈមនឹងគ្រោះថ្នាក់រលំ - ảnh 1លោក Boris Johnson ។ រូបថត: EPA / ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

នាថ្ងៃទី ៩ កក្កដា ឆាកអង់គ្លេសមានការរង្គោះរង្គើ ពេលដែលែលរដ្ឋមន្ត្រីការបរទេសលោក Boris Johnson បានដាក់ពាក្យសុំលាលែងពីតំណែង សំដៅប្រឆាំងជំទាស់រាល់ផែនការរបស់រដ្ឋាភិបាលអំពីទំនាក់ទំនងខាងពាណិជ្ជកម្មដ៏ជិតស្និទ្ធជាមួយសហភាពអឺរ៉ុប (EU) បន្ទាប់ពីអង់គ្លេសដកខ្លួនចេញពីប្លុកនេះ។ ការដែលលោក Johnson លាលែងពីដំណែងមិនទាន់ដល់មួយថ្ងៃ បន្ទាប់ពីពាក្យសុំលាលែងពីតំណែងរបស់លោក David Davis រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហា Brexit ត្រូវបាននាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រីTheresa May អនុម័តនោះ បានសរឲ្យឃើញថា៖ រាល់ផែនការរបស់នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងប្រឈមនឹងគ្រោះថ្នាក់រលំ។ ការលាលែងពីដំណែងរបស់ថ្នាក់ដឹកនាំទាំងពីរូបនេះក្នុងដំណាក់កាលពោរពេញទៅដោយការសាកល្បង ដើម្បីជំរុញឲ្យអង់គ្លេសចាកចេញពី EU ប្រកបដោយសុវត្ថិភាពនេះ បានសរឲ្យឃើញថា៖ លោកស្រី Theresa Mayកំពុងដឹកនាំ រដ្ឋាភិបាលដែលមិនអាចសាមគីគ្នា ក្នុងការកសាងគោលនយោបាយកិច្ចការបរទេស និងពាណិជ្ជកម្មសម្រាប់រយៈពេលអន្តរកាលដ៏សំខាន់ខាងមុខ។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោកស្រី Theresa May បានតែងតាំងលោក Jeremy Hunt ជារដ្ឋមន្រ្តីការបរទេសថ្មីជំនួសលោក Boris Johnson ។

មុននេះ នាថ្ងៃដដែល ថ្លែងមតិទៅកាន់រដ្ឋសភាអង់គ្លេស នាយករដ្ឋមន្ត្រីលោកស្រី May បានចាត់ទុកថា៖ EU ចាំបាច់ត្រូវមានវិធីទាក់ទងដែលមានចរិតលក្ខណៈស្ថាបនាចំពោះផែនការ Brexit របស់លោកស្រីបើមិនដូច្នោះទេ អង់គ្លេសនឹងចាកចេញពី EU ដោយគ្មានការព្រមព្រៀងណាមួយរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ