បង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនីស្តនៃប្រទេសទាំងពីរវៀតណាម-ជប៉ុន

Theo VOV -
Chia sẻ
Vovworld-អគ្គលេខា Nguyen Phu Trong បានវាយតំលៃខ្ពស់សកម្មភាពជយបប្រាស្រ័យរវាងបក្សទាំងពីរ

បង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនីស្តនៃប្រទេសទាំងពីរវៀតណាម-ជប៉ុន - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តជប៉ុន (vietnamplus.vn)



        Vovworld-នារសៀលថ្ងៃទី២៣កញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូ បក្សកុម្មុយនីស្តជប៉ុនដឹកនាំដោយលោក Shii Kazuo ប្រធានអង្គ
ប្រធានគណៈប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនីស្តជប៉ុន។ អគ្គលេខា Nguyen Phu
Trong បានវាយតំលៃខ្ពស់សកម្មភាពជយបប្រាស្រ័យរវាងបក្សទាំងពីរ ពិសេស
គឺបណ្ដាការផ្លាស់ប្តូរនិងសិក្ខាសាលាអំពីទ្រឹស្តី។ អគ្គលេខា Nguyen Phu Trong
និងលោកប្រធាន Shii Kazuo បានឯកភាពថា បក្សទាំងពីរត្រូវបន្តបង្កើនកិច្ច
សហប្រតិបត្តិការលើវិស័យជាច្រើនសំដៅរួមចំណែកកសាងបក្សនីមួយៗរឹងមាំ នាំទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរឡើងកំពស់ថ្មី ដើម្បីផល
ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពនិង
អភិវឌ្ឍន៍របស់ដំបន់និងពិភពលោក។

        មុននោះនាព្រឹកថ្ងៃទី២៣កញ្ញា គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹក
នាំដោយលោក Le Hong Anh សមាជិកការិយាល័យនយោបាយ សមាជិក
អចិន្ត្រៃយ៍គណៈលេខាបានជួបចរចារជាមួយគណៈប្រតិភូគណបក្សកុម្មុយនីស្ត
ជប៉ុន។

        នារសៀលថ្ងៃដ៏ដែល គណៈប្រតិភូគណបក្សកុម្មុយនីស្តជប៉ុនបានមាន
ពិធីធ្វើការជាមួយក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម៕

ប្រតិកម្មទៅវិញ