លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ TTXVN) |
ថ្លែងនៅទីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ ធ្ងន់ថា ក្នុងអំឡុងពេលអភិវឌ្ឍរបស់អាស៊ានជាងពាក់កណ្ដាលសតវត្សកន្លង មក ប្រទេសជាសមាជិកទាំងអស់បានរក្សាឯកភាពក្នុងភាពសម្បូរបែបជា រៀងរហូត ហើយបន្តតភ្ជាប់យ៉ាងស្អិតរមួតជាមួយគ្នា តាមរយៈអត្តសញ្ញាណ វប្បធម៌ មនោសញ្ចេតនាសហគមន៍និងការទទួលខុសត្រូវ ផលប្រយោជន៍ នៅក្រោមដំបូលផ្ទះរួមតែមួយ។ ការតភ្ជាប់នៃសហគមន៍នយោបាយ-សន្តិ សុខអាស៊ានត្រូវបានពូនជ្រុំដោយបំណងប្រាថ្នារក្សាបរិយាកាសប្រកប ដោយសុខសន្តិភាព ស្ថិរភាព ដើម្បីធ្វើជាបុព្វបទសម្រាប់ការអភិវឌ្ឍដោយចីរភាពរបស់ប្រទេសទាំងអស់ក្នុងតំបន់។
លោករដ្ឋមន្រ្តី Ngo Xuan Lich បានបន្ថែមទៀតថា នៅកិច្ចប្រជុំ ADMM ចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ានទាំងអស់សុទ្ធតែឯកភាពថា នៅចំពោះមុខការវិវត្តន៍ដ៏ស្មុគស្មាញនៃស្ថានភាពតំបន់និងពិភពលោក អាស៊ានត្រូវតែបង្កើនការផ្សាភ្ជាប់ផ្ទៃក្នុងសំដៅបង្កើតឡើងការស្រុះចិត្តគំនិត កម្លាំងចម្រុះដើម្បីទប់ទល់យ៉ាងបត់បែននិងម្ចាស់ការនឹងផលប៉ះពាល់ពីខាងក្រៅ៕