(VOV)_នាព្រឹកថ្ងៃទី ១ មេសា នៅទីក្រុងហាណូយ គណះកម្មាធិការធ្វើវិសោធន
កម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ បន្តការទទួលយកមតិនិងបូកសរុបមតិចំពោះ សេចក្ដី
ព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ នៃគណះកម្មាធិការរណសិរ្យមាតុភូមិ
វៀតណាម។ មតិបូកសរុបចំនួនជាង ៨លាន មតិ របស់ប្រជាជនគ្រប់ស្រទាប់ តាម រយះរណសិរ្យមាតុភូមិ រួមមតិចំពោះ សេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ
១៩៩២។ ប្រជាជនគ្រប់ស្រទាប់ ពីបញ្ញាវ័ន្ត ជនឆ្នើមនៃបណ្ដាជនជាតិ បណ្ដាអ្នកមុខ អ្នកការសាសនា ជន វៀតណាមនៅឯបរទេស មានការទទួលខុសត្រូវ សកម្មរួមមតិ
បញ្ញា ដើម្បី ធ្វើវិសោធនកម្ម បំពេញបន្ថែមរដ្ឋធម្មនុញ្ញ។ តាមរយះនោះ សម្ដែងនូវ
សិទ្ធិធ្វើសិទ្ធិ ជាម្ចាស់របស់ប្រជាជន ចំពោះប្រទេសជាតិ ចំពោះការ កសាងនីតិរដ្ឋ សង្គមនិយមវៀតណាម។ ក្នុងរយះពេលខាងមុខនេះ រណះសិរ្យមាតុភូមិ វៀតណាម និងបណ្ដាអង្គការជាសមាជិកបន្តរៀបចំ ដើម្បីប្រជាជនរួមមតិចំពោះ សេចក្ដីព្រាង
ធ្វើវិសោធន កម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ រហូតមកដល់ពេលរដ្ឋសភាអនុម័ត៕
|
រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ (internet) |