ទិដ្ឋភាពនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VNA) |
ក្នុងអត្ថបទក្រោមចំណងជើងថា “នៅលើមាគ៌ាតាមរបស់លោកប្រធានហូជីមិញ” ដែលបានចេញផ្សាយក្នុងកាសែតប្រចាំថ្ងៃ Lëtzebuerger Vollek - zlv.lu ប្រវត្តិវិទូនិងជាអ្នកកាសែតអាល្លឺម៉ង់ជើងចាស់ លោក Gerhard Feldbauer បានសរសេរថា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរថ្មី និងភារកិច្ចរបស់បក្សនៅលើមាគ៌ាឆ្ពោះទៅរកសង្គមនិយមនិងជ្រើសតាំងគណៈកម្មាធិ ការមជ្ឈិមបក្សសម្រាប់អាណត្តិថ្មី។
អត្ថបទនេះក៏បានដកស្រង់របាយការណ៍នយោបាយដែលបង្ហាញដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ដែលបានលើកឡើងថា នៅលើមាគ៌ានៃសង្គមនិយមវៀតណាមផ្តើមចេញជាប្រទេសកសិកម្មមួយក្នុងអតីតកាល បានក្លាយទៅជាប្រទេសឧស្សាហកម្មដ៏ទំនើបមួយនាបច្ចុប្បន្ននេះ។ យោងទៅតាមអ្នកនិពន្ធរូបនេះ វៀតណាមបានរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសអាស៊ីដោយឈរលើមូលដ្ឋានសន្តិភាពនិងភាពជាអ្នកជិតខាងដ៏ល្អប្រពៃផងដែរ។
ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយអត្ថបទសរសេរមួយ ដែលមានខ្លឹមសារសង្កត់ធ្ងន់ថា អស់រយៈពេលជិតមួយសតវត្សរ៍កន្លងមកនេះ ភាពពិតជាក់ស្តែងបានបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ហើយនោះគឺជាកត្តាចម្បង ដែលសម្រេចបាននូវជ័យជំនះនៃបដិវត្តន៍ និងបង្កើតឡើងអព្ភូតហេតុជាច្រើនសម្រាប់វៀតណាមផងដែរ៕