បក្សកុម្មុយនីស្តចិននីតិកាលទី១៩បង្ហាញនូវថ្នាក់ដឹកនាំថ្មី

Chia sẻ

(VOVWORLD) - នាថ្ងៃទី២៥ តុលា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិននីតិកាលទី១៩ បានដំណើរការសម័យប្រជុំលើកដំបូង ហើយបោះឆ្នោតជ្រើសតាំងការិយាល័យ នយោបាយ អចិន្ត្រៃការិយាល័យនយោបាយ និងអគ្គលេខាបក្ស។ 

បក្សកុម្មុយនីស្តចិននីតិកាលទី១៩បង្ហាញនូវថ្នាក់ដឹកនាំថ្មី - ảnh 1 ថ្នាក់ដឹកនាំថ្មីនៃបក្សកុម្មុយនីស្តចិន (រូបថត៖ TTXVN)


លោក Xi Jinping បន្តត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សកុម្មុយនីស្តចិននីតិ កាលទី១៩។ ការិយាល័យនយោបាយរួមមានសមាជិក២៥រូប ក្នុងនោះ អចិន្ត្រៃ ការិយាល័យនយោបាយរួមមានសមាជិក៧រូប។ នៅសម័យប្រជុំនេះ គណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនក៏បានបោះឆ្នោតជ្រើសតាំងគណៈលេខា មជ្ឈឹមរួមមានសមាជិក៧រូបផងដែរ។

  ក្នុងឧកាសដែលលោក Xi Jinping បន្តត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សកុម្មុយនីស្តចិននីតិ កាលទី១៩ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានផ្ញើរសារទូរលេខអំណរសាទរជូនចំពោះអគ្គលេខាបក្សលោក Xi Jinping៕

ប្រតិកម្មទៅវិញ